Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Song: MP CD No. 108 HAS SALAN Various Artists Collection

Topics :: Khmer Oldies Song Detail

Mietophoum CD Production (Wat Phnom)

CD 108 : MP CD No. 108 HAS SALAN Various Artists Collection (Youtube)
Track :7
Title :ការ​ក៏​ការ
Title Transliteration :Ka Kaw Ka
Title Translation :Might as Well Get Married
Singers :មាស សាម៉ន
Lyric :

I. នឹកឡើងខ្ញុំសែនហួសចិត្ត ចាញ់បោកគំនិត អីយ៉ាស់! បងប្អូនមីងមា
នឹកឡើងខ្ញុំសែនហួសចិត្ត ចាញ់បោកគំនិត អីយ៉ាស់! បងប្អូនមីងមា
សួរខ្ញុំថាចង់ការប្រពន្ធទេ សួរខ្ញុំថាចង់ការប្រពន្ធទេ
ខ្ញុំឮគេថា ខ្ញុំសប្បាយចិត្តភ្លាម។

II. ខ្ញុំឆ្លើយថា ការក៏ការ កូនចៅអ្នកណា តើនៅក្រមុំឬទេ?
ខ្ញុំឆ្លើយថា ការក៏ការ កូនចៅអ្នកណា តើនៅក្រមុំឬទេ?
គាត់ឆ្លើយថា គេនៅទំនេរ គាត់ឆ្លើយថា គេនៅទំនេរ
ហើយស្អាតអស្ចារ្យ គ្មាននរណាស្អាតដូច។

III. ខ្ញុំការប្រពន្ធបានមក ក្នុងចិត្តអរព្រួច អីយ៉ា! ដូចចិត្តប្រាថ្នា
ខ្ញុំការប្រពន្ធបានមក ក្នុងចិត្តអរព្រួច អីយ៉ា! ដូចចិត្តប្រាថ្នា
ខ្ញុំព្រួយព្រោះឮប្រពន្ធថា ខ្ញុំព្រួយព្រោះឮប្រពន្ធថា
កុំអាលទៅណា ទៅផ្សំដំណេកសិន។

IV. ហ្នក! ពេលផ្សំ គេហ៊្វកសេខ្ញុំ ហើយគេនៅបង្ខំ ឲ្យខ្ញុំជញ្ជាត់មួក
ពេលផ្សំ គេហ្វកសេខ្ញុំ ហើយគេនៅបង្ខំ ឲ្យខ្ញុំជញ្ជាត់មួក
ខ្ញុំថប់រកកលនឹងចង់ឈ្លក់ ខ្ញុំថប់រកកលនឹងចង់ឈ្លក់
គេចាប់ជញ្ជាត់មួក ដឺពីលេខលើខ្ញុំទៀត។

ពោល៖ ហ៊ឺ...ចាញ់បោកគេមួយចានហើយខ្ញុំ ឮសូរគេថា ក្រមុំអៀនណាស់ ចំណែកប្រពន្ធខ្ញុំទើបនឹងរៀបការ មិនទាន់បានមួយថ្ងៃផង ស្រាប់តែគេហ៊្វកសេ (forcer ប្រែពីភាសាបារាំង មានន័យថា "បង្ខំ")ខ្ញុំ ហើយគេទារជញ្ជាត់មួក(ពាក្យគ្រលាស់ពីពាក្យ "ជញ្ជក់មាត់")ខ្ញុំ រួចចង់ដឺពីលេខ (ពាក្យគ្រលាស់ពីពាក្យ "ដេកពីលើ")លើខ្ញុំទៀត មើលទៅទ្រាំមិនបានទេលោកអើយ ខ្ញុំទ្រាំមិនបានទេ មិនដែលមានប្រពន្ធណា ដូចប្រពន្ធខ្ញុំទេ លោកអើយលោក។

បន្ទរ៖ IV

Source/Link :http://khmeroldies.org

Full Mietophoum CD:

Prohok Solutions @2017 : Learn Khmer | Khmer Calendar