Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Song: MP CD No. 120 IM SONG SOEUM Compilation

Topics :: Khmer Oldies Song Detail

Mietophoum CD Production (Wat Phnom)

CD 120 : MP CD No. 120 IM SONG SOEUM Compilation (Youtube)
Track :10
Title :ចាំ​មើល​តែ​ផ្លូវ
Singers :អ៊ឹម សុងសឺម, រស់ សេរីសុទ្ធា
Lyric :

បទស្រី 
I.អូនរង់ចាំមើលតែផ្លូវ មើលតែផ្លូវ អាធ្រាតយប់ជ្រៅ មិនឃើញប្រុសបង ព្រះច័ន្ទក៏រះចិត្តអូនហ្មួហ្មង ហ្មួហ្មង តើបងអ្នកនៅទីណា? 

II.អូនចាំៗជានិច្ច ចាំជានិច្ច គ្មានពេលណាភ្លេច ពាក្យពេចន៍សន្យា មាត់ស្ទឹងច័ន្ទរះ ចាំងឆ្លុះភក្ត្រា ភក្ត្រា កំព្រាឈរចាំម្នាក់ឯង។ 

បន្ទរ) ឥលូវហ្មួហ្មង រាត្រីកន្លង កន្លងហួសផុតទៅហើយ សល់តែជំនោរ​ដែលថ្ងូរឆ្លងឆ្លើយ អស់សង្ឃឹមហើយណាប្រុសថ្លៃ។

III.ស្រឡាញ់តែបងមួយ តែបងមួយ មិនឲ្យបងព្រួយក្នុងហឬទ័យ ស្រឡាញ់អូនហើយ ម្តេចដោះដៃ ដោះដៃចោលអូនកំព្រាឯកា។ 

----- 
បទប្រុស 
I. បងរង់ចាំមើលតែផ្លូវ មើលតែផ្លូវ អាធ្រាតយប់ជ្រៅ មិនឃើញនួនល្អង ព្រះច័ន្ទក៏រះចិត្តរៀមហ្មួហ្មង ហ្មួហ្មង នួនល្អងនាងនៅទីណា? 

II.បងចាំៗជានិច្ច ចាំជានិច្ច គ្មានពេលណាភ្លេច ពាក្យពេចន៍សន្យា មាត់ស្ទឹងច័ន្ទរះ ចាំងឆ្លុះភក្ត្រា ភក្ត្រា កំព្រាឈរចាំម្នាក់ឯង។ 

បន្ទរ) ឥលូវហ្មួហ្មង រាត្រីកន្លង កន្លងហួសផុតទៅហើយ សល់តែជំនោរ​ដែលថ្ងូរឆ្លងឆ្លើយ អស់សង្ឃឹមហើយណាស្រីថ្លៃ។ 

III.ស្រឡាញ់តែអូនមួយ តែអូនមួយ មិនឲ្យអូនព្រួយក្នុងហឬទ័យ ស្រឡាញ់បងហើយ ម្តេចដោះដៃ ដោះដៃចោលបងកំព្រាឯកា។ 

Full Mietophoum CD:

Prohok Solutions @2017 : Learn Khmer | Khmer Calendar