Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Song: MP CD No. 123 Various Khmer Artists Collection

Topics :: Khmer Oldies Song Detail

Mietophoum CD Production (Wat Phnom)

CD 123 : MP CD No. 123 Various Khmer Artists Collection (Youtube)
Track :8
Title :ជ័យ​លក់​នំ​បញ្ចុក
Title Transliteration :Chey Luok Nom Bonhchok
Title Translation :Chey Sells Nom Rice Noodle
Singers :ស៊ីន ស៊ីសាមុត, មាស សាម៉ន
Lyric :

អឺងអើយ អឺងអើយ

១. អរុណរឿងរះលើមេឃា
សត្វចាកនិទ្រាស្រែកអឺងកង (ពីរដង)
ពពេចពពូលនិងត្រយង
ស្រែកយំឆ្លើយឆ្លងក្បែរជលសា។

២. ពេលព្រឹកព្រះសង្ឃឆាន់បបរ
ឥសីស្លៀកសគង់ឆាន់ស្លា (ពីរដង)
ហេតុនេះអញ្ជើញញាតិកា
ជួយពិសានំខ្ញុំពីរបីចាន។

៣. អឺងអើយ នំបញ្ចុកជ័យខ្ញុំមកដល់ហើយ
អស់មាមីងអើយសូមប្រណី (ពីរដង)
អញ្ជើញពិសាទាន់ថ្មីៗ
មួយចានពីរបីដោយមេត្តា។

៤. អន្លក់ស្រក់ៗមានមិនខ្វះ
ជូនញាតិក្មេងចាស់តាមត្រូវការ (ពីរដង)
កញ្ឆែតបោះពួយកំពីងពួយផ្កា
សូមញាតិពិសាកុំបង្អង់។

៥. ត្រយូងចេកក្ដឹបខ្សឹបនាងព្រលឹត
ត្រួយរាំងស្នេហ៍ស្និទ្ធនាងរំចង់ (ពីរដង)
ត្រកួនខ្ចីស្រស់ខ្ញុំប្រាប់ឲ្យត្រង់
ផ្កាស្នោរីកខ្ញង់ចង់នាងកន្ធំថេតអើយ
ហៃអឺ អឺងអើយ។

៦. ឈប់ៗ អញប្រាប់ឯងឲ្យដឹង
ទុកជាដំណឹងអាកំហូចអើយ (ពីរដង)
ទីនេះជាទីរបស់អាច្រូច
មិនគួរឯងខូចមកឆាឆៅ។

៧. លោកបងច្រូចអើយកុំខែងពេក
ធម្មតាក្រោមមេឃគេរស់នៅអើយ (ពីរដង)
នរណារកបានក៏រកទៅ
ឲ្យតែមានផ្លូវស្រេចលើគេ។

៨. អេ! ឯងនិយាយនេះពិតជាខុស
ខ្វះអ្វីប្អូនប្រុសផ្លូវទំនេរអើយ (ពីរដង)
ទៅណាទៅៗកុំរំខានគេ
នាំឲ្យអញអេលក់មិនដាច់។

៩. អេឬមិនអេក៏ហីទៅ
មិនបាច់ង៉ូវៗដូចឆ្កែប្រកាច់អើយ (ពីរដង)
រឿងនេះខ្ញុំសូមប្រាប់ឲ្យស្រេច
បើលក់មិនដាច់ថយចេញទៅ។

១០. អ៎ា!ផ្លូវនេះជាផ្លូវអញធ្លាប់រកស៊ី
បងប្អូនមូលមីរគ្រប់លំនៅអើយ (ពីរដង)
តែងស៊ីនំអញគ្រប់រដូវ
ស៊ីច្រើនពេកកូវមិនដែលខាន។

១១. ថ្ងៃនេះជាថ្ងៃអន្សាហើយ
គេមិនស៊ីឡើយនំមិនស្អាត
បើលក់មិនដាច់វាសល់តែកាតអើយ
លោកបងឯងខាតធ្វើមាត់ស្ញេញ។

១២. យ៉ើ! ហ៊ានមើលងាយដល់អញផង
ប្រយ័ត្នអញពួយមួយខ្មងឲ្យក្ស័យ
សាច់ដុំសង្វិតប៉ប៉ិនមេដៃ
ទោះចៃក៏វាមិនខ្លាចដែរ។

Source/Link :http://khmeroldies.org

Full Mietophoum CD:

Prohok Solutions @2017 : Learn Khmer | Khmer Calendar