Khmer Song: MP CD No. 129 Various Khmer Artists Collection
Topics :: Khmer Oldies Song Detail
Mietophoum CD Production (Wat Phnom)
CD 129 : MP CD No. 129 Various Khmer Artists Collection (Youtube)Track : | 11 |
Title : | ប្រឡងចម្រៀងអាយ៉ៃ |
Other Title(s) : | វិជ្ជា៥យ៉ាង |
Singers : | ច្រៀងជាពួក |
Genre/Beat : | Ayai |
Lyric : | (ប) ពុទ្ធោអរហំតាំងអងហែកមេឃ រន្ទះបាញ់បែកក្បាលមេក្របី (ស) ខ្ញុំមកដល់ហើយណា៎អ្នកស្មៀង ខ្ញុំមិនមែនអៀនដូចអ្នកថាអី។ (ប) ធម្មតាជាតិមនុស្សកើតក្នុងលោកា តាំងពីកុមារដល់ដឹងក្តីបើ (ស) ឆ្ងាយណាស់ ឆ្ងាយណាស់ខុសឆ្ងាយណាស់ គ្មានកេតគ្មានប៉ះទេអ្នកស្មៀន (និយាយ) ហ៎!ចាញ់ម្នាក់ហើយ មានអ្នកណាហ៊ានោឡើងទៀតទេ? (ស) រាងរៅមើលតែជីងចក់រលូត ស្ទើរក្អករបូតឡើងមកធ្វើអី (ប) អ៊ើ មកពីពាងនាងមិនគ្របអី ក្រឡាតចង្រៃវាឈ្លក់លេងទៅ។ (ស) កុំចេះស៊កសៀតដូចស្នៀតពោត ប្រយ័ត្នខ្ញុំដោតដូចអំពៅ (ស) ប្រុសនេះមាឌតូចសំដីធំ ច្រមុះដូចគ្រុំមាត់ដូចខ្យង (ប) បើនាងទំនេរយកចានត្រង ចាំមើលគ្រុំបងពងមិនចេះធុញ (ស) ឈប់សិន!ឈប់សិនអ្នកប្រុសសង្វិត កុំដូចកាំបិទហាន់លើជ្រុញ (ប) បើអញ្ចឹងចាំស្តាប់ណា៎អ្នកត្រឡុញ ខ្ញុំឆ្លើយមិនធុញឲ្យអ្នកស្តាប់។ (ស) មួយពីរបីបួនរណ្តំ ឆ្លើយហ្នឹងឆ្លើយសមល្អពេកពន់ (ប) ទីប្រាំគឺវិជ្ជាដួងចិត្ត អ្នកស្រុកឆ្ងាយជិតថាស្នេហា (ប) វិជ្ជានេះខ្លាំងជាងគេឯង ជួនត្រជាក់ស្រេង ជួនដូចភ្លើង (ស) ប្រុសឆើ្លយមកនេះត្រូវទាំងអស់ ស្រីស្រីស្រស់សូមចាញ់ប្រុសបងហើយ។ (ស).(និយាយ) យី!...ពុកវា ចុះអាន្ទិតនេះមកពីណា បានជាច្រៀងទាល់ តែកូនយើងឆ្លើយមិនរួច? (ប) ហ៊ឺស...គួឲ្យក្តៅក្រហាយណាស់មិនអីទេ ចាំអញឡើងទៅសាប់! (ប) កណ្តូបកណ្តៀរនៅវត្តកណ្តាល កណ្តូបជិះផាលទវត្តកណ្តឹង (ប) ទេសូមលោកអ៊ំកុំពោលផ្តេសផ្តាស ប្រយ័ត្នខ្ញុំទះប៉ើងទៅដល់ដី (ប) យ៉ស់ អាក្មេងតូចមេដៃ តិចអញញិចដូចចៃកុំឲ្យសល់។ (ប) ចៃខ្ញុំជាចៃជើងប្រាំបី ញិចត្រិមម្រាមដៃ ត្រឹមតែស្រងល់ (និយាយ)(ស) អៃយ៉ា!...ឪវាចាញ់អាអន្ទិត ទៅទៀតហើយ នៅធ្វើអ្វីទៀត ឡើងទៅពន្លះវាសិន!... (ប) អ៊ើ!...អ៊ំស្រីខំឡើងមកធើអី ព្រោះនាងមេត្រីចាញ់ខ្ញុំទាំងរស់ (ស) ថយចេញ ថយចេញអ្នកកម្លោះ ប្រយ័ត្នអញគក់មួយកែងដៃ។ (ប) ទេ ចុះក្រែងឈ្នះព្រមធ្វើប្តី ឥឡូវម្តេចស្តីផ្តេសផ្តាសទៅវិញ?។ (និយាយ) យី រកតែកត់ឈ្មោះអ្នកចូលបច្ច័យមិនបាន វាយ៉ាងម៉េចទៅហើយ (ស) អាយ៉ៃរវល់តែឈ្លោះគ្នា ខ្ញុំអ្នកដើមការ មិនឲ្យលុយ (ប) ម៉េចក៏ថាមិនឲ្យលុយ ខាតបង់សោហ៊ុយខ្ញុំអស់សន្ធឹក (ស) រឿងនេះមកពីអន្ទិតឯង ចូលមកចាត់ចែងនាំឲ្យវរវឹក (ប) អៃយ៉ា រោងលាន់គ្រឹកៗ ខំនៅវរវឹកដល់ណាទៀត? (សំរែក) បាក់រោងអាយ៉ៃហើយ!... បាក់រោងអាយ៉ៃហើយ!... |
Source/Link : | http://chanbokeo.com |
Full Mietophoum CD: