Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Song: MP CD No. 134 Khmer Movies Soundtracks

Topics :: Khmer Oldies Song Detail

Mietophoum CD Production (Wat Phnom)

CD 134 : MP CD No. 134 Khmer Movies Soundtracks (Youtube)
Track :11
Title :មួយ​កំផ្លៀង​អនុស្សាវរីយ៍
Title Transliteration :Muoy Komphleang Anusavry
Title Translation :One Slap to the Face as a Souvenir
Singers :ស៊ីន ស៊ីសាមុត, រស់ សេរីសុទ្ធា
Genre/Beat :Saravann
Lyric Starts With:

ឱ ! ផ្កា​អើយ ផ្កា​រីក​ហើយ ផ្កា​អើយ​ប្រយ័ត្ន​កន្លង់​ក្រេប​ចោល

Lyric :

(គ្រហ៊ឹម) (ស) ឱ ! ផ្កាអើយ ផ្ការីកហើយ ផ្កាអើយប្រយ័ត្នកន្លង់ក្រេបចោល ...
(ប) ស្អាតណាស់! ល្អណាស់! ស្រស់ណាស់លោកអើយ!
ឃើញហើយខូចចិត្ត គេងមិនលក់ គេងមិនលក់ មួយជីវិត!

១. (ប) ហ្អា៎ក ! ជាមនុស្សឬទេវតា
នៅឋានណាមិនដែលឃើញសោះ
ស្រស់អើយសែនស្រស់
បុរសណាមួយ ឃើញហើយមិនខូចចិត្ត។

២. ស) នែ៎ ! ស្គាល់គេពីកាលណា?
ចោលនេត្រាសម្លឹងតែស្រី
(ប) សូមតែកែវប្រណី (ស) រឿងអ្វី រឿងអ្វី ?
(ប) ស្នេហ៍ស្រីខូចចិត្តហើយ។

៣. (ប) អូនអ្ហើយស្រមោចគង់មានគូវា
ស្នេហា អ្នកណាគេចបាន
ក្នុងលោកនេះគឺគ្មាន
កល្យាណព្រមស្នេហ៍បងទៅ។

៤. (ស) នែ៎ ! ថ្លង់ណាស់លោកអើយ
ខ្ញុំមិនចង់ឮឡើយស្នេហា
(ប) ខ្ពើមណាស់ឬជីវ៉ា ពាក្យថាស្នេហា
ស្នេហាមួយជីវិត។

(ប្រុសពោល) នែ៎ ប្រយ័ត្នមានបាបទៅជាតិមុខណា៎ បុរសម្នាក់ដែលខំលួចស្រលាញ់អូន តែអូនមិនអាណិត តើគេកើតទុក្ខយ៉ាងណា ? ក្នុងលោកនេះមានទេពធីតាចិន្តាកិណីដែរហ្ន៎ ?
(ស្រីពោល) អ្នកណាចិន្តាកិណី ?
(ប្រុសពោល ) អ្នកដែលកំណាញ់នឹងពាក្យថាស្នេហាហ្នឹងណា៎ !

៥. (ស) នែ៎ ! កុំព្រហើនពោលពាក្យស្នេហា
(ប) មេត្តា មេត្តាណាពៅ
(ស) ថយចេញភ្លាមទៅ
(ប) បងស៊ូនៅពៅអើយព្រោះតែស្នេហា។

(ស្រីពោល) ស្នេហា! ហ៎ក! យកទៅមួយកំផ្លៀងនែ៎!

៦. (ប) អ្ហា៎ក! ដៃដល់ម្ល៉េះនាង
មួយកំផ្លៀងអនុស្សាវរីយ៍
តែមិនឈឺទេ ថែមទៀតមកស្នេហ៍
១០០ កំផ្លៀងក៏បាន។

(ប្រុសពោល) ក្រអូបណាស់លោកអើយ ក្លិនដៃអូនដែលនៅជាប់នឹងថ្ពាល់បង .......!!!

Source/Link :http://khmeroldies.org

Full Mietophoum CD:

Prohok Solutions @2017 : Learn Khmer | Khmer Calendar