Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Song: MP CD No. 149 Khmer Movies Soundtracks

Topics :: Khmer Oldies Song Detail

Mietophoum CD Production (Wat Phnom)

CD 149 : MP CD No. 149 Khmer Movies Soundtracks (Youtube)
Track :6
Title :ទឹក​អូរយ៉ាដាវ
Title Transliteration :Tuk O Yadav
Title Translation :O'Yadav's Water
Singers :រស់ សេរីសុទ្ធា
Lyric :

១. ពេលព្រឹកព្រលឹម ញញឹមសែនស្រស់
ត្រូវនឹងសម្រស់ ធម្មជាតិព្រៃភ្នំ
បុប្ផាឈើព្រៃ ខៀវខ្ចីសុខុម
សមខ្លួនក្រមុំ សប្បាយរកគ្មាន។

២. ទឹកអូរយ៉ាដាវ ខោអាវធ្លាប់គក់
ធ្លាប់ងូតធ្លាប់ភ្លក់ ធ្លាប់ក្បង់ស្រប់ប្រាណ
ថ្ងៃនេះចិត្តខ្ញុំចម្លែក ប្លែកបាន
សូមអ្នកជួយស្មាន ស្ទង់ចិត្តខ្ញុំផង។

៣. ខ្ញុំស្រឡាញ់គេទ្វេមួយជាបី
តើគេបេតីខ្ញុំវិញទេបង
ចិត្តអើយរែងខ្វល់ អំពល់កន្លង
មិនគួរចំណងចងចិត្តដល់ម្ល៉ឹងអើយ។

៤. អស់លោកអ្នកតាព្រៃភ្នំទាំងឡាយ
ខ្ញុំសូមថ្វាត់ថ្វាយជូនជាដំណឹង
ខ្ញុំស្រឡាញ់គេណាស់ស្ទើរបាត់ព្រលឹង
មេត្តាជួយដឹង ជួយឮខ្ញុំផង។

៥. ទោះស្លាប់ក៏ដោយសូមឲ្យជួបគ្នា
ម៉ឺនសែនវេទនា ក៏នៅតែផ្សង
សូមជួបជាតិនេះ កុំបីកន្លង
ជួបជាគូគ្រង លុះអវសាន្តអើយ។

Source/Link :http://khmeroldies.org

Full Mietophoum CD:

Prohok Solutions @2017 : Learn Khmer | Khmer Calendar