Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Song: MP SINN SISAMOUTH CD Collection Vol. No. 1

Topics :: Khmer Oldies Song Detail

Mietophoum CD Production (Wat Phnom)

CD 167 : MP SINN SISAMOUTH CD Collection Vol. No. 1 (Youtube)
Track :6
Title :បុប្ផា​លាក់​ខ្លួន
Title Transliteration :Bopha Leak Khluon
Title Translation :Flower in Hiding
Singers :ស៊ីន ស៊ីសាមុត
Year :1969
Lyric :

១. ក្រអូបតែក្លិនមិនបានឃើញខ្លួន
ក្លិនអើយម្ចាស់ខ្លួនពួននៅឯណា
ចង់ឃើញចង់យល់ចង់ស្គាល់ភ័ក្រ្តា
តើម្ចាស់គន្ធាល្អយ៉ាងណាទៅ។

២. ក្លិននេះក្រអូបស្រូបមិនចេះណាយ
ក្លិនប្រចាំកាយរបស់ស្រីពៅ
បើសិនជាបានឃើញប្រាណឥឡូវ
រៀមនឹងស្ទុះទៅអង្វរសូមស្នេហ៍។

៣. លាក់ខ្លួនដល់ណាជីវ៉ាបង
តើបំណងអូនម្តេចដែរ
រៀមខំស្រែកហៅៗមាសស្នេហ៍
នៅតែស្ងាត់គ្មានឮអ្វី។

៤. ជាតិនេះប្រាថ្នាស្នេហាម្ចាស់ស្ងួន
កែវអើយបើសិនអូនមិនប្រណី
នោះមុខជារៀមក្រំក្រៀមលុះក្ស័យ
ព្រោះមិនបានស្រីដូចក្តីបំណង។

៦. ទោះអូនអាណិតដល់ចិត្តរៀមរ៉ា
លាក់ខ្លួនដល់ណាស្នេហាមាសបង
ល្មមបង្ហាញប្រាណឲ្យបានឃើញផង
បំណាច់រៀមប៉ងចងចិត្តលើស្នេហ៍។

៧. លាក់ខ្លួនដល់ណាជីវ៉ាបង
តើបំណងអូនម្តេចដែរ
រៀមខំស្រែកហៅៗមាសស្នេហ៍
នៅតែស្ងាត់គ្មានឮអ្វី។

បន្ទរ ៧.

Source/Link :http://khmeroldies.org

Full Mietophoum CD:

Prohok Solutions @2017 : Learn Khmer | Khmer Calendar