Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Song: MP CD No. 25 BATTAMBANG SOUVENIRS Vol. No. 2

Topics :: Khmer Oldies Song Detail

Mietophoum CD Production (Wat Phnom)

CD 25 : MP CD No. 25 BATTAMBANG SOUVENIRS Vol. No. 2 (Youtube)
Track :8
Title :ផ្កា​រីក​បាំង​ស្លឹក
Title Transliteration :Phka Reek Bang Sluk
Title Translation :Blossoming Flower Covers the Leaf
Singers :ស៊ីន ស៊ីសាមុត, រស់ សេរីសុទ្ធា
Year :1975
Genre/Beat :Roamvong Folk
Lyric :

១. (ប) ផ្ការីកបាំងស្លឹក នែ៎!មីនាងអូនអើយ
ព្រឹកម៉ោងប្រាំបី (ស) មែនហើយ
(ប) ផ្កាដុះលើដី នែ៎!មីនាងស្រីអើយ ក្លិនក្រអូបឈ្ងប់
ពីព្រឹកព្រលឹមទៅទល់ព្រលប់
ក្រអូបដល់យប់ក្លិនជាប់នាសា
តើមែនឬទេ? (ស) ថាមែនហើយបង
(ប) តើមែនឬទេ? (ស) ថាមែនហើយបង។

២. (ស) អ្នកផងប្រុងបេះ នែ៎!អ្នកប្រុសបងអើយ
វិះតែនឹងដាច់ (ប) មែនហើយ
(ស) មានគេចង់កាច់ អ្នកប្រុសបងអើយ កាច់ឥតមេត្តា
ផ្កាអូនតែមួយ ប្រុសច្រើនប្រាថ្នា
អ្នកមានវាសនាទើបបានចូលកាច់
តើមែនឬទេ? (ប) ថាមែនហើយអូន
(ស) តើមែនឬទេ? (ប) ថាមែនហើយអូន។

៣. (ប) ស្លឹកមានបន្លា នែ៎!ព្រលឹងបងអើយ
ការពារដៃប្រុស (ស) មែនហើយ
(ប) គោមានកន្លុះ នែ៎!ព្រលឹងបងអើយ គង់អីនឹងដាច់
ពិតជាក្រអូបប្រហើរជាប់សាច់
ម្ចាស់ផ្កាសម្រេចឲ្យទៅប្រុសណា
ឆ្លើយមកព្រលឹង? (ស) ថាមិនដឹងទេបង
(ប) ឆ្លើយមកព្រលឹង? (ស) ថាមិនដឹងទេបង។

៤. (ប) ប្រហែលប្រុសខ្ញុំ នែ៎!ក្រមុំអូនអើយ
សុំកាច់បានទេ(ស) ទេ! ទេ!
(ប) បើផ្កាទំនេរ នែ៎!ព្រលឹងបងអើយ សូមអូនមេត្តា
(ស) បើស្រឡាញ់អូនចូលដល់មេបា
(ប) បង្គាប់យ៉ាងណា ក៏បងតាមអូន
ព្រមហើយឬនៅ (ស) ថាអូនព្រមហើយបង
(ប) ព្រមហើយឬនៅ (ស) ថាអូនព្រមហើយបង។

Source/Link :http://khmeroldies.org

Full Mietophoum CD:

Prohok Solutions @2017 : Learn Khmer | Khmer Calendar