Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Song: MP CD No. 37 Various Khmer Artists Collection

Topics :: Khmer Oldies Song Detail

Mietophoum CD Production (Wat Phnom)

CD 37 : MP CD No. 37 Various Khmer Artists Collection (Youtube)
Track :10
Title :ចុម! ឲ្យ​គេង​ក្រៅ​ម៉ុង
Title Transliteration :Chom Aoy Keng Krav Mung
Title Translation :Yikes, Make Me Sleep Outside the Mosquito Net
Singers :រស់ សេរីសុទ្ធា, ជា សាវឿន
Lyric :

១. (ស) អុះឱ! លោកប្ដី ទើបអញ្ជើញមកពីណា
ធុំក្លិនតែស្រា ស្លាប់ហើយខ្ញុំ ចូលមកបើកមុង
(ប) កុំខឹងអីអូនអើយ បងមកពីលេងរាំវង់
សូមស្រស់ឆោមយង់អាសូរប្ដី ដើរលេងសប្បាយផង។

២. (ស) ហ៊ឺ! អូនអាណិតណាស់ ព្រះអើយឆាប់ថយចេញទៅ
កុំធ្វើរង៉ូវ តិចថាកាច ប្រយ័ត្នបែកខ្នង
(ប) អូនយល់ច្រឡំហើយ មួរម៉ៅធ្វោះឫកបែរខ្នង
ឃើញបងបើកមុង ព្រោះបងចង់ថើបកូន។
(ស) ស្អីទេ!

៣. (ស) កុំមកប៉ះខ្ញុំ ធុំស្រាអូនវិលមុខណាស់
ចេញគេងក្រៅផ្ទះភ្លាមទៅបង កុំធ្វើបាបអូន
(ប) បងសូមគេងកៀនគ្រែ ដើម្បីបានថ្នាក់ថ្នមកូន
ព្រឹកឡើងម៉ោងបួន បងក្រោកហើយ ទៅគោរពទង់ជាតិ។

៤. (ស) នែ!បងដឹងអស់ហើយ ប្រុសអើយកុំលេងប្រើស្នៀត
គេងចាំតែឆ្លៀត តិចខ្ញុំស្រែក ឲ្យផ្អើលម៉ាក់ប៉ា
(ប) ចុមឲ្យគេងក្រៅមុង (ស) គេងអីចឹងហើយ!
(ប) មូសខាំស្លាប់ហើយជីវ៉ា ពេលបាត់ធុំស្រាពៅបងហើយ
សូមបើកមុងថើបកូន។

បន្ទរ៖ ១-៤

Source/Link :http://khmeroldies.org

Full Mietophoum CD:

Prohok Solutions @2017 : Learn Khmer | Khmer Calendar