Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Song: MP CD No. 37 Various Khmer Artists Collection

Topics :: Khmer Oldies Song Detail

Mietophoum CD Production (Wat Phnom)

CD 37 : MP CD No. 37 Various Khmer Artists Collection (Youtube)
Track :9
Title :ចៅដក
Title Transliteration :Chaudok
Title Translation :Chaudok
Singers :ស៊ីន ស៊ីសាមុត, រស់ សេរីសុទ្ធា
Genre/Beat :Kbach
Lyric :

១. (ប) រសៀលគងព្រៃរៃយំល្វើយៗ
ឱ កែវបងអើយនាងនៅទីណា
បងសែនអាល័យស្ទើរក្ស័យជីវ៉ា
រង់ចាំស្នេហាគ្មានលោះពេលឡើយ។

ឱ ចៅដកៗអើយ
ចៅដកល្ហុង
អញ្ជើញមន្តស្នេហ៍វិយូឡុង
ប្រុងកូតហៅស្រីមកឆាប់រ៉ា។

២. (ស) អូនមកដល់ហើយបងអើយកុំសង្កា
វិយូឡុងប្រាប់អូនថាស្នេហានៅចាំ
អូនសែនភិតភ័យទ្រូងស្រីប្រេះស្រាំ
ឮថាប្រុសបងផ្តាំឲ្យអូនមកជួប។

ឱ ចៅដកៗអើយ
ចៅដកចម្ប៉ា
អញ្ជើញមន្តស្នេហ៍ហ្គីតា
ជួយថ្នមស្នេហាឲ្យខ្ញុំផង។

៣. (ប) បងមិនខឹងទេម្ចាស់ស្នេហ៍កុំសៅហ្មង
ហ្គីតាបានប្រាប់បងថាអូនមកហើយ
កាយស្រស់ភក្ត្រឈ្មងបងសូមកៀកកើយ
សូមកាយអូនជាខ្នើយប្រចាំជីវិត។

ឱ ចៅដកៗអើយ
ចៅដកនួនស្រី
អញ្ជើញមន្តស្នេហ៍ចាប៉ី
សូមអ្នកបំភ្លៃបំពេពៅ។

៤. (ស) បងមើលតារាឆាយាសន្ធៅ
កាយអូននែបនៅជាមួយសង្សារ
(ប) បងចាប់ជន្លេនក្តិចស្ទូចមច្ឆា
ឱនថើបបុប្ផាទុកជាសាក្សី។

(ប+ស) ឱ ចៅដកៗអើយ
ចៅដកក្តាំងងា
អញ្ជើញភ្លេងទាំងអស់គ្នា
ប្រគំបំពេគូខ្ញុំផង។

Source/Link :http://khmeroldies.org

Full Mietophoum CD:

Prohok Solutions @2017 : Learn Khmer | Khmer Calendar