Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Song: MP CD No. 45 VOY HO Album Vol. No. 2

Topics :: Khmer Oldies Song Detail

Mietophoum CD Production (Wat Phnom)

CD 45 : MP CD No. 45 VOY HO Album Vol. No. 2 (Youtube)
Track :8
Title :សង្ឃឹម​ឬ​ឥត​សង្ឃឹម
Title Transliteration :Songkhum Reu Khmean Songkum
Title Translation :Hope or without hope
Other Title(s) :សង្ឃឹម​ឬ​គ្មាន​សង្ឃឹម
Singers :ស៊ីន ស៊ីសាមុត
Genre/Beat :Boston
Lyric :

១. ក្រឡេកឃើញភ្លាម ទ្រាំស្ងៀមមិនបានទេ
ចង់ច្រៀងបំពេរ ព្រោះស្នេហ៍ពេញហឫទ័យ
តើមានសង្ឃឹមឬគ្មានសង្ឃឹមអ្វី?
បុប្ផារីកនៅជិតដៃ និស្ស័យអ្វីយូរម្ល៉េះ?។

២. ខានស្ដាប់ចម្រៀងនាងច្រៀងល្វើយៗ
ទ្រូងអើយញាប់ញ័រស្ទើរប្រេះ យប់នេះរហូតទៅ
ពពកជញ្ជូនមិនអស់ក្ដីសោកហ្មងសៅ
សមុទ្ររលកកប់ទៅ ដូចឮអូនហៅថា បង បង។

៣. ហ៊ឺ.. ហ៊ឺ.. ហ៊ឺ.. ហ៊ឺ..
ឃើញភ្លាមហាក់ដូចមានកម្ម
ស្បថម្នាក់ឯងថា ចាំ ចាំ ចាំ
មិនដឹងជាមានសង្ឃឹមឬគ្មានសង្ឃឹម
រាល់ថ្ងៃទឹកភ្នែកដូចភ្លៀងរលឹម
តែខំញញឹម សង្ឃឹមចាំអូន អូនៗ។

៤. មានសង្ឃឹមដែរ តែសង្ឃឹមតិចៗ
សង្ឃឹមខែរះព្រិចៗ ស្ទើររះស្ទើរលិចមិនដឹង
ថ្ងៃណា ថ្ងៃណា ចិន្ដាមានរំពឹង
តើស្អប់ស្រឡាញ់ឬខឹង?
សូមកែវព្រលឹងមេត្តាឆ្លើយ។

បន្ទរៈ ៣-៤

Source/Link :http://khmeroldies.org

Full Mietophoum CD:

Prohok Solutions @2017 : Learn Khmer | Khmer Calendar