Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Song: MP CD No. 63 Various Khmer Artists Collection

Topics :: Khmer Oldies Song Detail

Mietophoum CD Production (Wat Phnom)

CD 63 : MP CD No. 63 Various Khmer Artists Collection (Youtube)
Track :8
Title :ក្រមុំ​ស្រុក​ស្រែ
Title Transliteration :Kromom Srok Srae
Title Translation :Bachelorette From the Countryside
Singers :រស់ សេរីសុទ្ធា
Lyric :

ពោល៖ ប្រុស ៖ អត់ទោសអ្នកនាង តើអ្នកនាងពិតជាក្រមុំ ឬមេម៉ាយ?
ស្រី ៖ ច៎ាស! នាងខ្ញុំពិតជា ពិតជាក្រមុំ ច៎ាស!
ប្រុស ៖ អូ! ចុះតើអ្នកនាងរស់នៅទីក្រុង ឬក៏ស្រុកស្រែសព្វថ្ងៃនេះ?
ស្រី ៖ ច៎ាស! នាងខ្ញុំរស់នៅស្រុកស្រែ
ប្រុស ៖ អូ!ស្រុកស្រែ

I. ខ្ញុំជាក្រមុំនៅស្រុកស្រែអឺយ មិនសូវពូកែតែងតួស្លៀកពាក់ (២ដង)
ឲ្យបានសមរម្យពេញគ្រប់លក្ខណ៍អឺយ ព្រោះគ្មានទឹកប្រាក់សម្បូរហូរហៀរអឺយ (២ដង)។

II. ចំណែករូបរាងគ្មានសម្ផស្សអឺយ ឲ្យបានស្រស់បស់ ដូចកូនអ្នកផ្សារ (២ដង)
ស្លៀកមីនីកែងចោតអាវវ៉ែនតាអឺយ ស្លៀកពាក់សង្ហាតាមទាន់សម័យ (២ដង)។

III. រាល់ព្រឹករាល់ល្ងាចគ្មានទំនេរអឺយ ខំប្រឹងរិះរេបម្រើកិច្ចការ (២ដង)
ស្ទូងដកច្រូតកាត់កាប់គាស់ឆ្ការអឺយ ខំប្រឹងស្រវាចិញ្ចឹមជីវិតអឺយ (២ដង)។

IV. នាងខ្ញុំនៅផ្ទះត្បាញរវៃអឺយ ហូលព្រែល្បើកថ្មីតាមបែបបុរាណ (២ដង)
មិនដែលបាននៅសម្រាកប្រាណ ពិតជាមិនបានឲ្យប្រាណបានល្អ (២ដង)។

ចំណាំ៖ ល្បើក ឈ្មោះសំពត់មួយប្រភេទដែលត្បាញលើកសាច់ ជាក្បាច់រំលេចផ្កានិងជរ, សម្រាប់បុរសស្លៀក :
សំពត់ល្បើក ។

បន្ទរ ៖ III-IV

Source/Link :http://khmeroldies.org

Full Mietophoum CD:

Prohok Solutions @2017 : Learn Khmer | Khmer Calendar