Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Song: MP CD No. 70 SINN SISAMOUTH Vinyl Recorded Songs

Topics :: Khmer Oldies Song Detail

Mietophoum CD Production (Wat Phnom)

CD 70 : MP CD No. 70 SINN SISAMOUTH Vinyl Recorded Songs (Youtube)
Track :4
Title :ឃ្លាត​១ថ្ងៃ​និស្ស័យ​១​ឆ្នាំ
Title Transliteration :Khleat Muoy Thngay Nisay Muoy Chhnam
Title Translation :Seperated For a Day, Determined For a Year
Singers :ស៊ីន ស៊ីសាមុត
Genre/Beat :Slow
Lyric :

១. ពេលដែលអូនឃ្លាតទៅ
ក្លែបក្លិនដែលជាប់នៅបងថ្នមរក្សា
រក្សាទុករាល់ថ្ងៃ
មិនឲ្យបាត់រស្មីនៃក្ដីស្នេហា
អូននិងបងពាក្យផ្អែមធ្លាប់ឆ្លើយឆ្លង
បងស្រមៃនឹក នឹកគ្រប់វេលា។

២. ឃ្លាតមួយថ្ងៃនិស្ស័យមួយឆ្នាំ
បងគេងរង់ចាំ ចាំថ្ងៃវិលវិញ
ដួងចិត្តទន្ទេញ ទន្ទេញថានឹក
នឹកអូនរាល់ថ្ងៃ
គ្មានប្រែក្រឡាស់ចិត្តបានទេថ្លៃ
បងព្រួយៗរីងរៃព្រោះស្នេហា
ជីវ៉ាតើអូនព្រួយដូចបងដែរឬ
បងឈឺព្រោះបងនឹក នឹកម្ល៉េះទេ។

៣. ប្រាប់ៗមកព្រលឹង
ប្រាប់មកបងទន្ទឹងចាំដំណឹងស្នេហ៍
ជាតិនេះមិនភ្លេចទេ
ក្ដីស្នេហ៍ក្នុងលោកិយ ស្រីហើយនិងបង
ចាំៗពៅ ពីពេលនេះតទៅ
មិនឃ្លាតស្នេហ៍ស្នង បងហើយនិងអូន។

ពោលៈ ពេលដែលអូនឃ្លាតទៅ
ក្លែបក្លិនដែលជាប់នៅបងថ្នមរក្សា
រក្សាទុករាល់ថ្ងៃ
មិនឲ្យបាត់រស្មីនៃក្ដីស្នេហា
អូននិងបងពាក្យផ្អែមធ្លាប់ឆ្លើយឆ្លង
បងស្រមៃនឹក នឹកគ្រប់វេលា។

បន្ទរៈ ២

Source/Link :http://khmeroldies.org

Full Mietophoum CD:

Prohok Solutions @2017 : Learn Khmer | Khmer Calendar