Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Song: MP CD No. 71 Various Artists Khmer Patriotic Songs

Topics :: Khmer Oldies Song Detail

Mietophoum CD Production (Wat Phnom)

CD 71 : MP CD No. 71 Various Artists Khmer Patriotic Songs (Youtube)
Track :9
Title :លា​ទៅ​បំរើ​ជាតិ
Title Transliteration :Lea Tov Bomrau Cheat
Title Translation :Leaving to Serve My Country
Other Title(s) :លាស្រីទៅបម្រើជាតិ
Singers :ថេត សម្បត្តិ
Genre/Beat :Slow
Lyric :

១. (ស) ធម្មជាតិអើយអ្នកស្ងៀមស្ងាត់
ហាក់មានវិបត្តិដូចខ្ញុំដែរ
ចំណែកខ្ញុំព្រួយព្រោះស្នេហ៍
ខ្លាចតែចិត្តគេដាច់អាល័យ
ស្នេហ៍ឃ្លាតឆ្ងាយៗពីប្រាណ
ខានជួបភក្ត្រ តើឲ្យរំពឹងអ្នកណា?

២. (ប) បងមិនបំភ្លេចអូនទេ
បងឃ្លាតពីស្នេហ៍ម្ចាស់ចិន្ដា
ទៅបម្រើជាតិសាសនា
សូមតាំងចិន្ដាណាពិសី
កុំព្រួយអ្វីប្ដីមកវិញ មកមិនខាន
កល្យាណចាំទទួលបង។

៣. (ស) ខ្លួនអូនជាស្រី សេចក្ដីរលឹក
នឹកប្ដីធ្លាប់បីត្រកង
តែអូនមិនអាចឃាត់ឃាំងបង
គ្រានេះម្ដង មិនឲ្យអូនព្រួយម្ដេចបាន។

៤. (ប) ញញឹមទៅថ្លៃ ដើម្បីទុកជា
រស្មីក្ដីសុខសាន្ដ
បងឃ្លាតទៅ ចិត្ដនៅនឹងកល្យាណ
ភ្លេចមិនបាន មិនបានទេអូន។

៥. (ស) អូនគ្មានអ្នកពឹងពាក់ទេ
គឺមានតែរូបប្រុសស្ងួន
សូមបងប្រយ័ត្នថែខ្លួន
អូនបែរបន់ឲ្យបង
ឆាប់បានវិលត្រឡប់មកផ្ទះវិញ
មករួមក្ដីស្នេហា។

៦. កុំព្រួយឡើយព្រលឹងចិត្ត
បងពិតមិនភ្លេចសន្យា
បងសូមស្បថសច្ចា
សូមឲ្យលោកាធ្វើសាក្សី
ថាស្នេហ៍ ស្នេហ៍ភក្ដីតែស្រីស្រស់
លុះអស់សង្ខារ។

Source/Link :http://khmeroldies.org

Full Mietophoum CD:

Prohok Solutions @2017 : Learn Khmer | Khmer Calendar