Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Song: MP CD No. 83 Khmer Movies Soundtracks

Topics :: Khmer Oldies Song Detail

Mietophoum CD Production (Wat Phnom)

CD 83 : MP CD No. 83 Khmer Movies Soundtracks (Youtube)
Track :1
Title :ចម្រៀង​ឥត​ព្រាង​ទុក
Title Transliteration :Chomreang Et Preang Tuk
Title Translation :Song Without a Rough Draft
Singers :ស៊ីន ស៊ីសាមុត
Song Writer :ពៅ ស៊ីផូ
Music Composer :ពៅ ស៊ីផូ
Genre/Beat :Saravann
Lyric :

១. (ប) តើ​អូន​ឈ្មោះ​អី​ស្រី​ពន្លក?
មេត្តា​ប្រាប់​មក​អើយ​កុំ​គិត​យូរ
(ស) ចន្ធូ
ស្ដាប់​មិន​ច្បាស់​ទេ​ពៅពន្លក
មេត្តា​ប្រាប់​មក​កុំ​បង្អង់​យូរ
(ស) ចន្ធូ!
(ប) ពីរោះ​មែន​អូន​ឈ្មោះ​ចន្ធូ
គន់​យូរ​មើល​យូរ​រឹត​តែ​ពេញចិត្ត (បន្ទរ)។

២. ចន្ធូអូនល្អលើសបុប្ផា
បងសូមប្រាប់ថា អើយបងស្នេហ៍ស្និទ្ធ (បន្ទរ)
បើសិនចន្ធូអូនអាណិត
នោះបងសុខចិត្តតាមអូនទាំងអស់ (បន្ទរ)

៣. រាំទៅៗ កុំមើលខ្ញុំ
កម្លោះក្រមុំអើយទាំងស្រីប្រុស (បន្ទរ)
មួយគូៗសុទ្ធតែសមទាំងអស់
តែនៅមិនស្រស់ដល់នាងចន្ធូ (បន្ទរ)។

៤. តើអូនពេញចិត្តបងឬទេ?
ឆ្លើយមកមាសមេអើយកុំគិតយូរ
(បន្ទរ ប្រុស) អ្ហាក! ឆ្លើយទៅ!
តើអូនពេញចិត្តបងឬទេ?
ប្រាប់មកមាសមេអៀនអីចន្ធូ?
(ស) ច៎ាស! ពេញចិត្ត
(ប) តែប៉ុណ្ណេះ បងសុខចិត្តប្ដូរ
យកអូនជាគូលុះត្រាតែបាន ⁣(បន្ទរ)។

Source/Link :http://khmeroldies.org

Full Mietophoum CD:

Prohok Solutions @2017 : Learn Khmer | Khmer Calendar