Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Song: MP CD No. 89 Various Khmer Artists Collection

Topics :: Khmer Oldies Song Detail

Mietophoum CD Production (Wat Phnom)

CD 89 : MP CD No. 89 Various Khmer Artists Collection (Youtube)
Track :3
Title :ដង​ស្ទឹង​សង្កែ
Title Transliteration :Dong Stung Songkae
Title Translation :Songkae River's Path
Singers :ស៊ីន ស៊ីសាមុត
Lyric :

១. ដងស្ទឹងសង្កែ ខែលិចផុតទៅ
តោឈរយាមផ្លូវ នៅក្បាលស្ពានថ្ម
ស្រមោលធម្មជាតិ ខំរំលេចពណ៌
សូររថភ្លើងចរ អង្រន់រាត្រី។

២» ផ្ទះដំបូលស្បូវ នៅត្រើយខាងកើត
ជាភូមិកំណើត ឋានស្នេហ៍កវី
តាមផ្លូវមានគេ លក់នំចំណី
ឥឡូវរឿងថ្មី ឲ្យយើងភ្លេចអស់។

៣. អូនកុំជេរស្ទឹង បើខឹងនឹងបង
ទុកគ្រាន់ដើរឆ្លង នឹករឿងស្រណោះ
ទឹកអើយហូរទៅ កុំនៅក្រៀមក្រោះ
នាំដួងចិត្តស្មោះ ទៅប្រាប់នាងផង។

៤. ឱស្ទឹងសង្កែ ធ្លាប់តែផ្ញើចិត្ត
ពេលយប់ងងឹត ស្ទាបអង្អែលខ្នង
បើឈប់ស្នេហា សុំខ្លួនជាបង
បានជួបម្តងៗ ញញឹមគ្មានឈប់។

បន្ទរ៖ ៣-៤

Source/Link :http://khmeroldies.org

Full Mietophoum CD:

Prohok Solutions @2017 : Learn Khmer | Khmer Calendar