Vegetable: rice paddy herb
Topics :: Vegetable :: rice paddy herb -- ម្អម
Khmer Name: ម្អម
English Name: rice paddy herb
Other Names: swamp leaf, ម្អមក្ដាម
Scientific Name: Limnophila conferta
Chuon Nath: តិណជាតិពួកមួយ ដុះក្នុងទឹករាក់ឬនៅដីសើមតាមទំនាបឬវាលស្រែដោយអន្លើៗ, មានក្លិនហាងឆួលលាយក្រអូបបន្តិចៗ, ផ្កាសម្បុរស្វាយ, ប្រើជាគ្រឿងបង់សម្លម្ជូរបែបខ្លះ, ប្រើបានទាំងស្រស់ទាំងក្រៀម, ដែលនៅស្រស់ប្រើជាអន្លក់ក៏បាន, ម្អមមានពីរប្រភេទគឺ មួយប្រភេទដើមនិងស្លឹកខៀវ, មួយប្រភេទក្រហមចាស់ : សម្លម្ជូរបង់ម្អម ។ ព. កា. ថា : សម្លបង់ម្អម អ្នកដែលមិនតម គេច្រើនរាប់អាន កាលដល់រដូវ ពុំសូវដែលខាន ដួសពីរបីចាន ពុំខានទារទៀត ។
Headley: kind of aromatic grass (Limnophila conferta; used for seasoning and to prepare medicines)