Khmer Dictionary: កល
Chuon Nath's Khmer-Khmer Dictionary
-
កល្បសព្ទ
( ន.នាមសព្ទ )
[ក័ល-ប៉ៈ-សាប់]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(កល្ប “ដូចគ្នា” + ឝព្ទ “សូរ, សំឡេង”; កប្ប+សទ្ទ) ពាក្យដែលមានសូរដូចគ្នា ប៉ុន្តែមានអត្ថន័យផ្សេងគ្នា ដូចជា ក (ក មនុស្ស សត្វ); ក (សាង, សង់); កល (ល្បិច); កល់ (ដាក់ទ្រពីក្រោម...); ខារ (ក្លិនឬរសខារ); ខារ (ខារឈើហុប); ខិត (កកិលចូល...); ខិត (សូត្រមួយខិត); គ (ដើមគ); គ (មនុស្សគ); មៀន (ដើមមៀន); មៀន (មៀនកាំបិត) ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សទិសសព្ទ, វិសទិសសព្ទ, វេវចនៈ ផង) ។
-
កល្យាណ
( គុ.គុនសព្ទ )
[កល់-យ៉ាន]
( បា.បាលី ( បាលីភាសា ) )
ល្អ, ដែលមានលំអ ។
- កល្យាណកម្ម (កល់-យ៉ាណៈ-ក័ម) ន. អំពើល្អ, កុសលកម្ម ។ ព. ផ្ទ. លាមកកម្ម ។
- កល្យាណការី (កល់-យ៉ា ណៈការ៉ី) ជនអ្នកធ្វើអំពើល្អ, អ្នកធ្វើការកុសល ។ ស្ត្រីជា កល្យាណការិនី ។
- កល្យាណមិត្ត (កល់-យ៉ាណៈមិត) មិត្តល្អ, មិត្តត្រឹមត្រូវដែលបុគ្គលគួរសេពគប់ គួររាប់រកយកជាគ្នា ។ ព. ផ្ទ. បាបមិត្ត ។
-
កល្យាណី
( ន.នាមសព្ទ )
[កល់-យ៉ាណី]
( បា.បាលី ( បាលីភាសា ) )
ស្ត្រីមានលំអ, នាងល្អ : ស្ត្រីកល្យាណី, កែវកល្យាណី, មាសកល្យាណី (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។