Khmer Dictionary: ទេស
Chuon Nath's Khmer-Khmer Dictionary
-
ទេសភាព
( ន.នាមសព្ទ )
[ទេសៈ--]
( បា.បាលី ( បាលីភាសា ) )
(--ភាវ) ភាពរបស់ប្រទេស, បែបភាពរបស់ស្រុកភូមិ ដែលប្រកបដោយធម្មជាតិ គឺ ទឹក ដី ព្រៃព្រឹក្សា ជាដើម : ទេសភាពមាត់សមុទ្រគួរឲ្យពិតពិលរមិលមើលពន់ពេក ។
-
ទេសាភិបាល
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
(ទេស “ប្រទេស” + អភិបាល “អ្នកគ្រប់គ្រងរក្សា”) មន្ត្រីអ្នករក្សាប្រទេស, អ្នករក្សាខែត្រ (អភិបាលខែត្រ) ។
-
ទេស្នា
( ន.នាមសព្ទ )
ពាក្យក្លាយមកអំពី ទេសនា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេសន៍ និង ទេសនា ផង) ។