Khmer Dictionary: បាទ
Chuon Nath's Khmer-Khmer Dictionary
-
បាទ
( ន.នាមសព្ទ )
[បាត]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ជើង (រ. ស.) : ព្រះបាទ ។ ឃ្លាសង្កាត់របស់គាថា, របស់កាព្យឃ្លោង : បាទទី១, បាទទី២...។ ឈ្មោះប្រាក់បុរាណតម្លៃ ៦០ សេន : ប្រាក់បាទ ។
-
បាទ
( និ.និបាតសព្ទ )
អើ; ពាក្យសម្រាប់បុរសឆ្លើយ : ឆ្លើយបាទ; ទៅកុំខានហ្ន៎, បាទ ! ។
- ខ្ញុំព្រះបាទម្ចាស់ បុ. ខ្ញុំ, ខ្លួនខ្ញុំ; ពាក្យសម្រាប់មន្ត្រីស័ក្ដិតូចឬរាស្ត្រប្រជានិយាយទៅរកសេនាបតី, រដ្ឋមន្ត្រី; សរសេរជា ខ្ញុំប្របាទម្ចាស់ ក៏មាន ។
- ខ្ញុំព្រះបាទ បុ. ខ្ញុំ, ខ្លួនខ្ញុំ; ពាក្យសម្រាប់មន្ត្រីស័ក្តិធំតែមិនមែនសេនាបតី, មិនមែនជារដ្ឋមន្ត្រី និយាយទៅរកសេនាបតី ឬមន្ត្រីស័ក្តិតូចឬក៏រាស្ត្រប្រជានិយាយទៅរកមន្ត្រីស័ក្តិធំក្រៅពីសេនាបតី; សរសេរជា ខ្ញុំប្របាទ ក៏មាន ។
- ខ្ញុំបាទ បុ. ខ្ញុំ, ខ្លួនខ្ញុំ; ពាក្យសម្រាប់មន្រ្តីថ្នាក់តូចឬរាស្ត្រនិយាយទៅរកមន្ត្រីដែលមានស័ក្តិធំជាងខ្លួន ឬក៏រាស្ត្រនិយាយទៅរកផងគ្នាដោយសេចក្ដីគោរព ។
-
បាទចរណ៍
( ន.នាមសព្ទ )
[បាទៈ-- ]
or បាទចារ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(--ចរណ ឬ--ចារ) ការដើរដោយជើងឥតមានយានជំនិះ (ការដើរជើង) ។
-
បាទបរិចារិកា
( ន.នាមសព្ទ )
[បាទៈបរ៉ិចា រ៉ិកា ឬ--ប៉ៈ រ៉ិ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ស្ត្រីអ្នកបម្រើជិតជើង (ភរិយា); ច្រើននិយាយក្លាយជា :
- បាទបរិចាក ។
-
បាទមូល
( ន.នាមសព្ទ )
[បាទៈ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ទីតាំងនៃជើង, ទីជិតជើង : ក្រាបទៀបបាទមូល ។
-
បាទា
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
ជើងទាំងឡាយ, ជើងទាំងពីរ : ក្រាបទៀបបាទានៃភិក្ខុទាំងឡាយ; (រ.ស.) : ក្រាបទៀបព្រះបាទា ។
-
បាទី
( ន.នាមសព្ទ )
ឈ្មោះខែត្រមួយក្នុងកម្ពុជរដ្ឋ, សព្វថ្ងៃនេះដាក់ជាស្រុក ហៅថា ស្រុកបាទី ក្នុងខែត្រតាកែវ ។
-
បាទុក
( ន.នាមសព្ទ )
or បាទុកា
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ទ្រនាប់ជើង (ដែលធ្វើដោយឈើឬស្មៅ ឬក៏ធ្វើពីអ្វីផ្សេងៗ ក្រៅពីស្បែក); ច្រើនប្រើជា រ. ស. ថា : ព្រះបាទុក ឬ ព្រះបាទុកា, ព្រះសុព័ណ៌បាទុក ឬ ព្រះសុព័ណ៌បាទុកា (តាមទម្លាប់, បាទុក ច្រើន អ. ថ. បាទក់) ។
-
បាទចារី
( ន.នាមសព្ទ )
[បាទៈចារ៉ី ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(បាទចារិន៑) អ្នកត្រាច់ទៅដោយជើង, អ្នកដើរជើង; ទាហានថ្មើរជើង; បើស្ត្រីជា បាទចារិនី ។
-
បាទយុគល
( ន.នាមសព្ទ )
[បាទៈយុគល់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ជើងទាំងគូ (រ.ស.) : ព្រះបាទយុគល ។
Headley's Khmer-English Dictionary
-
បាទ
( i )
[baat]
- detail »
yes (response particle used by men; it acknowledges that the person addressed has heard what was said whether or not they agree with it)
-
បាទ
( n )
[baat]
- detail »
foot
-
បាទ
( n )
[baat]
- detail »
poetic meter / rhythm
-
បាទ
( n )
[baat]
- detail »
ancient small coin worth about 60 សេន
-
បាទចរណ៍
( n )
[baateaʔcɑɑ]
- detail »
travel by foot, walking
-
បាទចារី
( n )
[baateaʔcaarəy]
- detail »
pedestrian; infantryman, foot-soldier
-
បាទបរិចារិកា
( n )
[baateaʔbɑɑreʔcaareʔkaa]
- detail »
wife
-
បាទយុគល
( n )
[baateaʔyuʔkʊəl]
- detail »
both feet
-
បាទា
( n )
[baatie]
- detail »
feet
-
បាទី
( n )
[baatii]
- detail »
Pādī (former Cambodian province located in what is now Takeo province)