Khmer Dictionary: វិចារ
Chuon Nath's Khmer-Khmer Dictionary
-
វិចារ
( ន.នាមសព្ទ )
[--ចារ៉ៈ ឬ --ចា ]
ការពិចារណា; ការត្រួតត្រា; ការដើរចរច្រប់ ។ សេចក្ដីរំពឹងពិចារណាអារម្មណ៍ដែលកំពុងភាវនា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឈាន ២ ន. ផង) ។
- វិចារប្បញ្ញា ប្រាជ្ញាដែលផុលផុសឡើងព្រោះការពិចារណា; ប្រាជ្ញាសម្រាប់ពិចារណា ។
-
វិចារកៈ
( ន.នាមសព្ទ )
[--រ៉ៈកៈ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(វិចារក) អ្នកពិនិត្យសេចក្ដីខុសត្រូវ; អ្នកពិភាក្សាសេចក្ដី, អ្នកជម្រះក្តី, ចៅក្រម ។ បើស្រ្តីជា វិចារិកា ។
-
វិចារណកថា
( ន.នាមសព្ទ )
[--រ៉ៈណៈកៈ-- ]
( បា.បាលី ( បាលីភាសា ) )
ពាក្យសម្តីប្រកបដោយហេតុគួរត្រិះរិះ, ការថ្លែងបរិយាយអំពីហេតុការណ៍ដែលគួរពិចារណាឲ្យល្អិតល្អន់ ។ អត្ថបទឬពាក្យសម្តីដែលផ្សាយចេញមកពីទីចាត់ការនៃសារពត៌មានឬទស្សនាវដ្ដីជាដើម ។
-
វិចារណញ្ញាណ
( ន.នាមសព្ទ )
[--រ៉ៈណ័ញ-ញាន ]
( បា.បាលី ( បាលីភាសា ) )
ញាណ ឬប្រាជ្ញាជាគ្រឿងត្រិះរិះរាវរកហេតុផលឲ្យឃើញច្បាស់ឬឲ្យស្គាល់ខុសត្រូវ: បុគ្គលប្រកបដោយវិចារណញ្ញាណរមែងធ្វើការគ្រប់យ៉ាង ឲ្យសម្រេចបានដោយល្អប្រពៃ ។
-
វិចារណ៍
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(វិចារណ) ការពិចារណា, ការរិះរេ, ការរំពឹងរកហេតុ, រកទំនង : អ្នកមានវិចារណ៍ច្រើនតែធ្វើការមិនឆ្គង ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា: អ្នកប្រាជ្ញលោកថា ត្រូវមានវិចារណ៍ ក្នុងការផ្គូផ្គង គិតហើយសឹមធ្វើ ការសារពើផង ទើបសមបំណង ពុំដែលខុសខូច ។
-
វិចារិកា
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វិចារកៈ) ។
Headley's Khmer-English Dictionary
-
វិចារ
( n )
[viʔcaa, viʔcaaraʔ]
- detail »
study, research, investigation; consideration, thinking over; management, guidance; reflection, meditation, reasoning; analysis
-
វិចារកៈ
( n )
[viʔcaaraʔkaʔ]
- detail »
researcher, investigator; judge
-
វិចារណា
( v )
[viʔcaaraʔnaa]
- detail »
to investigate, analyze, examine; to reflect on, meditate about.
-
វិចារណា
( n )
[viʔcaaraʔnaa]
- detail »
investigation
-
វិចារណៈ
( v )
[vicaaraʔnaʔ]
- detail »
to consider, think over, reason out; to judge.
-
វិចារណៈ
( n )
[vicaaraʔnaʔ]
- detail »
study
-
វិចារណ៍
- detail »
See: វិចារ -
វិចារវិទ្យា
( n )
[viʔcaaraʔvityie]
- detail »
dialectics