Khmer Dictionary: រាជ
Chuon Nath's Khmer-Khmer Dictionary
-
រាជ្យាង្គ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(< រាជ្យ + អង្គ) អង្គនៃរាជ្យ, អង្គរបស់រាជការ; តាមបែបបទបុរាណថាមាន ៩ យ៉ាងគឺ ១-មានព្រះរាជាជាប្រធានរបស់ប្រទេស; ២-មានមហាមាត្យអ្នកឈ្លាសវៃជាប្រធានសម្រេចកិច្ច រាជការ; ៣-មានប្រទេសដទៃជាមិត្តស្និទ្ធជិត; ៤-មានទ្រព្យបរិបូណ៌ល្មមដល់ការគ្រប់គ្រងប្រទេស; ៥-មានអ្នកប្រាជ្ញច្រើន; ៦-មានបន្ទាយមាំមួន; ៧-មានសេនាទាហានសម្រាប់ការពាររក្សាប្រទេស; ៨-មានប្រជាពលរដ្ឋស្លូតត្រង់; ៩-មានរាជបុរោហិត និងអ្នកប្រវត្តិសាស្រ្តដែលមានចំណេះវិជ្ជាស្ទាត់ប្រាកដ ។
-
រាជកកុធភណ្ឌ
or រាជអំណោយ
( ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាជ>រាជ ) ។
-
រាជឆ្ពឹស
( ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាជព្រឹក្ស>រាជព្រឹក្ស ) ។
-
រាជបណ្ឌិត្យសភា
( ន.នាមសព្ទ )
[រាជៈប័ន-ឌិត្យៈសៈភា]
( ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាជបណ្ឌិត្យស្ថាន>រាជបណ្ឌិត្យស្ថាន ) ។
-
រាជបណ្ឌិត្យស្ថាន
( ន.នាមសព្ទ )
[រាជៈប័ន-ឌិត្យៈស្ថាន]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(រាជ + បាណ្ឌិត្យ + ស្ថាន; រាជ + បណ្ឌិច្ច + ឋាន > រាជបណ្ឌិច្ចដ្ឋាន “ទីរបស់ឬសម្រាប់ក្រុមរាជបណ្ឌិត; (បារ. Académie) សភា ឬ រាជសភា សម្រាប់ក្រុមបណ្ឌិត ឬក្រុមរាជបណ្ឌិត គឺក្រុមអ្នកប្រាជ្ញអ្នកបង្កើតវិទ្យាសាស្រ្តផ្សេងៗមានអក្សរសាស្រ្តជាដើម ព្រមទាំងមានសិទ្ធិ អាចញ៉ាំងវិទ្យាសាស្រ្តនោះៗឲ្យប្រព្រឹត្តទៅស្មើក្នុងប្រទេសរបស់ខ្លួនផងទៀត (ហៅ រាជបណ្ឌិត្យសភា ក៏បាន)” ។ ពួកបណ្ឌិតក្នុងស្ថានឬសភានេះហៅថា សមាជិករាជបណ្ឌិត្យស្ថាន ឬ សមាជិករាជបណ្ឌិត្យសភា; ស្ត្រីហៅ សមាជិកា-- (បារ. Académicien, Académicienne)។
-
រាជព្រឹក្ស
( ន.នាមសព្ទ )
[រាជៈព្រឹក]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(រាជវ្ឫក្ស, វ > ព, ឫ > រឹ = ព្រឹ; រាជរុក្ខ) ឈើដែលគេសន្មតឲ្យឈ្មោះថាស្ដេច (ស្ដេចឈើ) ឬឈើរបស់ស្ដេច; ឈើមានផ្កាល្អរុងរឿង ។ ខ្មែរហៅឈើមួយប្រភេទ ស្លឹកធំៗរាងជមស្រួច ផ្កាជាចង្កោមវែងៗ សម្បុរលឿងខ្ចី ផ្លែមូលវែងៗ, ច្រើនដុះនៅដីទួលឬលើក្បាលដំបូក (អ្នកស្រុកខ្លះហៅ រាជឆ្ពឹស អ. ថ. រាច--) ។
-
រាជវ័តិ
( ន.នាមសព្ទ )
[រាជៈវ័ត]
( បា.បាលី ( បាលីភាសា ) )
(រាជ “ស្ដេច” + វតិ “របង” = របងស្ដេច) ចម្រៀកឫស្សីឬឈើខ្វែងអបជារបងព័ទ្ធជុំវិញទីប្រជុំធ្វើបុណ្យធំឬទីតាំងហោមពិធីដើម្បីកុំឲ្យមនុស្សឬសត្វចូលរហេតរហូត... ។