Khmer Dictionary: តេជ
Chuon Nath's Khmer-Khmer Dictionary
-
តេជ
( ន.នាមសព្ទ )
[ដែច ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(តេជស) អំណាច, អានុភាព, កម្លាំង; កម្ដៅ; ភ្លើង... ។
- តេជដៃ ន. កម្លាំងឬអំណាចថ្វីដៃ : ច្បាំងឲ្យឃើញតេជដៃ ។ ព្រះតេជព្រះគុណ ន. គុណនៃអំណាច ឬអំណាចនិងគុណ : យើងបានសេចក្ដីសុខក្សេមក្សាន្ដ ដោយសារព្រះតេជព្រះគុណរបស់រាជការ...។ បុ. ស. លោកជាធំ, លោកជាម្ចាស់, លោក : សូមព្រះតេជព្រះគុណអភ័យទោស !; អញ្ជើញព្រះតេជព្រះគុណពីសា !; និមន្តព្រះតេជព្រះគុណឆាន់ !
-
តេជវន្ត
( គុ.គុនសព្ទ )
[តេជៈវ័ន ]
( បា.បាលី ( បាលីភាសា ) )
(តេជវន្តុ > តេជវន្ត) ដែលមានតេជះ (បើស្រ្តីជា តេជវន្តី) ។
-
តេជសី
( គុ.គុនសព្ទ )
[តេជៈ-- ]
( បា.បាលី ( បាលីភាសា ) )
ដូចគ្នានឹង តេជវន្ត (បើស្រ្តីជា តេជសិនី) ។
-
តេជានុភាព
( ន.នាមសព្ទ )
[--ភាប ]
( បា.បាលី ( បាលីភាសា ) )
(--ភាវ) តេជះនិងអានុភាព, កម្លាំងនៃអំណាច, អំណាចដ៏ខ្លាំង ។
-
តេជោកសិណ
( ន.នាមសព្ទ )
[--កៈសិន ]
( បា.បាលី ( បាលីភាសា ) )
(តេជ + កសិណ, តែដោយអំណាចរួមចូលជាបទសមាស ត្រូវផ្លាស់ ជ ជា ជោ ) ប្រភេទនៃសមថកម្មដ្ឋាន ដែលយកពន្លឺភ្លើងជាអារម្មណ៍... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កសិណ ផង) ។
-
តេជោជ័យ
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
(តេជ + ជយ, ជ> ជោ) ការឈ្នះដោយសារអំណាច, ជម្នះព្រោះអំណាច ។
-
តេជោធាតុ
( ន.នាមសព្ទ )
[--ធាត ]
( បា.បាលី ( បាលីភាសា ) )
(តេជ + ធាតុ , ជ>ជោ) ធាតុភ្លើង) ។
-
តេជោពល
( ន.នាមសព្ទ )
[--ពល់ ]
( បា.បាលី ( បាលីភាសា ) )
(តេជ + ពល, ជ>ជោ) កម្លាំងនៃអំណាច ឬអំណាចនិងកម្លាំង ។
-
តេជះ
( ន.នាមសព្ទ )
[តេ--ឬ ដែ-- ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(តេជ; សំ. តេជស៑>តេជះ) មានសេចក្ដីដូចគ្នានឹង តេជ (ម ព. នោះ) : ដោយតេជះគុណបុណ្យជួយឲ្យបានសេចក្ដីសុខ ។ សូមព្រះតេជះតម្កល់លើត្បូង ! ពាក្យសម្រាប់ប្រើក្នុងសេចក្ដីផ្ដើមក្រាបបង្គំទូលព្រះមហាក្សត្រទ្រង់រាជ្យ : សូមព្រះតេជះតម្កល់លើត្បូង ! សូមព្រះរាជទានទូលព្រះបង្គំជាខ្ញុំ ឧកញ៉ា... សូមក្រាបបង្គំទូលក្រោមល្អងធូលីព្រះបាទនៃព្រះករុណាជាម្ចាស់ជីវិតលើត្បូង សូមទ្រង់ជ្រាប ។ល។
Headley's Khmer-English Dictionary
-
តេជ
( n )
[daec, daecaʔ-, daeceaʔ-, teecaʔ-]
- detail »
power (esp. magical power); authority, acuity; fire; heat; might, force, strength
-
តេជានុភាព
( n )
[teecienuʔpʰiep]
- detail »
greatness, great power, force of power, majesty
-
តេជោកសិណ
( n )
[teecoukaʔsən]
- detail »
meditation achieved by means of a light such as a candle flame
-
តេជោជ័យ
( n )
[teecoucey]
- detail »
victory achieved because of might
-
តេជោធាតុ
( n )
[teecoutʰiet]
- detail »
element of fire
-
តេជោពល
( n )
[teecoupʊəl]
- detail »
force of power; strength and power
-
តេជះ
- detail »
See: តេជ