Khmer Dictionary: ពិន្ទុ
Chuon Nath's Khmer-Khmer Dictionary
-
ពិន្ទុ
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វិន្ទុ ឬ ពិន្ទុ; វិន្ទុ) តំណក់; ចំណុចតូចនេះ (.); រង្វង់មូលតូចនេះ (ំ) គឺនិគ្គហិត ឬដែលហៅតាមពាក្យសាមញ្ញថា ដំលើ ។ ប. សំ. សំខ្យាមានចំនួនមួយរយសែនអក្ខោភិនី ។ លេខដែលសរសេរជាចំនួនសម្រាប់លើកតម្លៃនៃថ្វីដៃការងារឬការសិក្សា : ឲ្យពិន្ទុដល់សិស្ស, បានពិន្ទុតិចជាងគេ ។
-
ពិន្ទុកប្បៈ
( ន.នាមសព្ទ )
[--ក័បប៉ៈ ]
( បា.បាលី ( បាលីភាសា ) )
ពាក្យសម្រាប់ហៅកិច្ចដែលបព្វជិតក្នុងពុទ្ធសាសនា យកវត្ថុមានព័ណ៌ខ្មៅឬខៀវឬក៏ព័ណ៌ភក់គូសវង់នៅចីវរ តាមវិនយប្បញ្ញត្តិចំណាំឲ្យដឹងថាជារបស់ខ្លួន, ហៅ ធ្វើពិន្ទុកប្បៈ ។
Headley's Khmer-English Dictionary
-
ពិន្ទុ
( n )
[pɨntuʔ]
- detail »
mark, period, dot ( . ); round sign (ំ); circle
-
ពិន្ទុ
( n )
[pɨntuʔ]
- detail »
numerical grade (in an examination), score; point (in a game)
-
ពិន្ទុកប្បៈ
( n )
[pintuʔkappaʔ]
- detail »
making a dot on some part of the yellow robe (The object of this is to enable a monk to trace his robe should it get lost by being mixed up with others)