Khmer Dictionary: ខ្ញែរ
Chuon Nath's Khmer-Khmer Dictionary
-
ខ្ញែរ
( ន.នាមសព្ទ )
ឈ្មោះវល្លិមួយប្រភេទ ផ្លែមានមមីសរមាស់ណាស់ : វល្លិខ្ញែរ, ខ្ញែររោល ។
- ដួងខ្ញែរ ដួងដែលកើតក្នុងវល្លិខ្ញែរ ។
-
ខ្ញែរ
( ន.នាមសព្ទ )
ឈ្មោះល្ហុងមួយប្រភេទ ធាងវែង ស្លឹកធំ ឆែកៗ មានប្រហោងក្នុងធាង ក្លិនក្រពុល ផ្លែចង្កោមៗ កួរផ្លែមួយៗ ទំហំប៉ុនផ្លែពុទ្រា ឬ ផ្លែកន្ទួត, មានរោមនៅសំបកដូចផ្លែសាវម៉ាវ, គ្រាប់ធ្វើជាប្រេង : ល្ហុងខ្ញែរ ។
Headley's Khmer-English Dictionary
-
ខ្ញែរ
( n )
[kɲae]
kind of vine with hairy brown bean-shaped fruit (it causes intense itching when it comes in contact with the skin)
-
ខ្ញែរ
( n )
[kɲae]
castor-oil plant (Ricinus communis; it has small spiky fruit; the leaves are soaked in water to prepare a bath for newborn babies and a medicinal oil is extracted from the fruit)
See: ល្ហុងប្រេង
Reference: ដើមល្ហុងខ្ញែរ