Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: គុណ

Chuon Nath's Khmer-Khmer Dictionary
  1. គុណ ( គុ.គុនសព្ទ, ន.នាមសព្ទ ) [គុន ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ដំណើរ​ធ្វើ​ឲ្យ​ចម្រើន​កើន​ឡើង : គុណ ១០ ជា ២០; លេខ​គុណ ។
  2. គុណ ( ន.នាមសព្ទ ) [គុន ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    សេចក្ដី​ចម្រើន; ថ្នាក់; ជាន់; លក្ខណៈ; ចំណែក; សេចក្ដី​ល្អ; សភាព; បែប​បទ...។ សភាវ​ធម៌​ដែល​ចម្រើន​ឡើង​ដោយ​លក្ខណៈ​របស់​ខ្លួន​គួរ​គោរព​តប​ស្នង​នឹង​ខាន​ពុំ​បាន : គុណ​មាតា, គុណ​បិតា, គុណ​គ្រូ, គុណ​លោក​អ្នក​មាន​ឧបការៈ​លើ​ខ្លួន ។ ធម៌​ដែល​គួរ​នឹក គួរ​រំពឹង​ដល់ : គុណ​ព្រះ​ពុទ្ធ-ព្រះ​ធម៌-ព្រះ​សង្ឃ ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. គុណៈ ដូច​ជា
    - គុណ​កថា (--កៈថា) ការ​ថ្លែង, និយាយ, ចរចា​អំពី​គុណៈ គុណ​កថា​នេះ​ពីរោះ​ណាស់ គួរ​តែ​ស្ដាប់ ។
    - គុណ​កម្ម (--ក័ម) អំពើ​គឺ​គុណ, អំពើ​ជា​គុណ​ប្រយោជន៍ ។
    - គុណ​ជាត ឬ គុណ​ជាតិ (--ជាត) (ប្រើ​តាម នបុំ. ឥត្ថី.) គុណ​គ្រប់​យ៉ាង : គុណ​ជាតិ ៣ យ៉ាង គឺ សីល, សមាធិ, បញ្ញា ហៅ​ថា ត្រៃ​សិក្ខា ព្រោះ​ជា​ដំណើរ, ជា​លំអាន គួរ​បុគ្គល​សិក្សា​ហាត់​រៀន​បំពេញ​ឲ្យ​មាន​បរិបូណ៌ ដើម្បី​ជា​ផ្លូវ​រំងាប់​ទុក្ខ; សីល​ជា​គុណ​ជាត​ញ៉ាំង​កាយ​វាចា​ឲ្យ​បរិសុទ្ធ, សមាធិ ជា​គុណ​ភាព​ញ៉ាំង​ចិត្ត​ឲ្យ​ស្ងប់, បញ្ញា ជា​គុណ​ជាតិ​នាំ​ឲ្យ​ស្គាល់​ខុស​ត្រូវ, ឲ្យ​ស្គាល់​ការ​ពិត ។
    - គុណ​ធម៌ (--ធ័រ) ធម៌​ដែល​មាន​ដំណើរ​ចម្រើន​សេចក្ដី​សុខ​ទុក្ខ​តាម​ជាន់​តាម​ថ្នាក់ បាន​ខាង​អំពើ​ល្អ អាក្រក់ គឺ​បុណ្យ​បាប​ដែល​បុគ្គល​ធ្វើ ។ សេចក្ដី​ល្អ, សេចក្ដី បរិសុទ្ធិ, សេចក្ដី​អាណិត, ប្រណី... ។
    - គុណ​នាម (--នាម) នាម​សព្ទ​ដែល​ប្រាប់​ដំណើរ​នាម​នាម ឲ្យ​ឃើញ​លក្ខណៈ​ផ្សេង​ៗ​គ្នា ដូច​ពាក្យ​ថា ខ្មៅ, ស, តូច, ធំ, វែង, ខ្លី, ខ្ពស់, ទាប, វៀច, ត្រង់​ ជាដើម ។
    - គុណ​បទ (--បត់) បទ​ដែល​ជា​វិសេសនៈ​របស់​នាម នាម ដូច ពាក្យ​ថា ផ្ទះ​ខ្ពស់, ផ្ទះ​ទាប, ផ្ទះ​ចាស់, ផ្ទះ​ថ្មី ជាដើម; ខ្ពស់, ទាប, ចាស់, ថ្មី ជា​គុណ​បទ​របស់ ផ្ទះ ។
    - គុណ​ភាព (--ភាប) ភាព​នៃ​គុណ, ដំណើរ​ដែល​មាន​គុណ; របស់​ដែល​មាន​អានុភាព​ស័ក្តិសិទ្ធិ : ឱសថ​នេះ​មាន​គុណ​ភាព​វិសេស​ណាស់ ។
    - គុណ​វិបត្តិ (--វិបាត់) វិបត្តិ​នៃ​គុណ, ការ​ប្រាស​ចាក​គុណ, ការ​ខ្វះ​សេចក្ដី​ល្អ, ការ​គ្មាន​ផល​ប្រយោជន៍: មនុស្ស​ម្នាក់​ៗ​តែង​មាន​គុណ​សម្បត្តិ​ខ្លះ, គុណ​វិបត្តិ​ខ្លះ ។
    - គុណ​វិសេស (--វិសេសៈ ឬ--វិសែស) ដំណើរ​ប្លែក​របស់​គុណ គឺ​ដំណើរ​ប្រព្រឹត្ត​ល្អ​ដោយ​កាយ​វាចា​ចិត្ត​ឥត​សៅហ្មង ។ សេចក្ដី​ល្អ​ផ្សេង​ៗ ។ ឈាន​សមាបត្តិ​ដែល​ជា​ធម៌​មាន​ដំណើរ​ប្លែក​គួរ​ឲ្យ​ស្ងើច : អួត​គុណ​វិសេស​ដែល​ពុំ​មាន​ក្នុង​ខ្លួន ។
    - គុណ​វុឌ្ឍិ (--វុត-ឍិ) សេចក្ដី​ចម្រើន​ដោយ​គុណ, ដំណើរ​ចម្រើន​ដោយ​សេចក្ដី​ល្អ, ដោយ​សេចក្ដី​រុងរឿង, ដោយ​សេចក្ដី​បរិសុទ្ធិ ។
    - គុណ​សព្ទ (--ស័ប) សំដី​ដែល​ប្រាប់​ដំណើរ​នាម​នាម​ឲ្យ​ឃើញ​លក្ខណៈ​ផ្សេង​ៗ​គ្នា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គុណ​នាម ផង) ។
    - គុណ​សម្បត្តិ (--ស័ម-ប័ត) សេចក្ដី​ដល់​ព្រម​ដោយ​គុណ គឺ​ការ​បរិបូណ៌ ដោយ​សេចក្ដី​ល្អ, ដោយ​សេចក្ដី​បរិសុទ្ធិ; មនុស្ស​នេះ​ មាន​គុណ​សម្បត្តិ​គួរ​ឲ្យ​សរសើរ ។
    - គុណ​សម្បទា (--ស័ម-ប៉ៈទា) ដូច​គ្នា​នឹង គុណ​សម្បត្តិ ដែរ ។
    - គុណាករ (--កៈរ៉ៈ ឬ-ក) (គុណ + អាករ) អណ្ដូង, កំណប់ នៃ​សេចក្ដី​ល្អ, នៃ​សេចក្ដី​បរិសុទ្ធិ; ប្រជុំ​នៃ​សេចក្ដី​ល្អ, សេចក្ដី​បរិសុទ្ធិ​គ្រប់​យ៉ាង; បុគ្គល​អ្នក​បរិបូណ៌​ដោយ​សេចក្ដី​បរិសុទ្ធិ ។
    - គុណានិសង្ស (--និសង់) (គុណ + អានិសំស) ដំណើរ​បង្ហូរ​ផល​ផ្ដល់​ឲ្យ​បាន​សម្រេច​ប្រយោជន៍​ដោយសារ​គុណ , ផល​នៃ​សេចក្ដី​ល្អ, ផល​ដែល​ឲ្យ​តាម​ដំណើរ​សេចក្ដី​បរិសុទ្ធិ ។
    - គុណានុភាព (--ភាប) (គុណ + អានុភាវ) អានុភាព​នៃ​គុណ គឺ​អំណាច, តេជះ, ឫទ្ធិ​នៃ​សេចក្ដី​ល្អ, សេចក្ដី​បរិសុទ្ធិ ។
    - គុណូបការៈ ឬ គុណោបការៈ (គុណ + ឧបការ) សេចក្ដី​ទំនុក​បម្រុង, អនុគ្រោះ​ដោយ​គុណ គឺ​សេចក្ដី​ទំនុក​បម្រុង​ឲ្យ​ល្អ, ឲ្យ​ដុះ​ដាល​ចម្រើន; ហៅ​ថា ឧបការ​គុណ វិញ​ក៏​បាន ។ល។
  3. គុណ -- or គុណា--
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គុណ ២ ន.) ។
Headley's Khmer-English Dictionary
  1. គុណ ( n ) [kun, kunna-]   - detail »
    class, stage; quality, value; aspect; progress
  2. គុណ ( n ) [kun, kunna-]   - detail »
    merit, good deed, favor, kindness; virtue; something worthy of remembrance
  3. គុណ ( v ) [kun, kunna-]   - detail »
    to multiply, increase
  4. គុណាករ ( n ) [kunnaakɑɑ]   - detail »
    spiritual purity; source of spiritual purity; all kinds of virtues; virtuous person
  5. គុណានិសង្ស ( n ) [kunnaaniʔsɑŋ]   - detail »
    result or effect of a good deed; merit or blessing resulting from a good deed
  6. គុណានុភាព ( n ) [kunnaanuʔpʰiep]   - detail »
    virtue, goodness; moral force; power obtained by achieving perfection or goodness
  7. គុណូបការៈ ( n ) [kunnoʔpaʔkaaraʔ]   - detail »
    support, assistance, sponsorship; merit


Prohok Solutions @2017 : Learn Khmer | Khmer Calendar