Khmer Dictionary: គោមូត្រ
Chuon Nath's Khmer-Khmer Dictionary
-
គោមូត្រ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(គោមុត្ត “ទឹកនោមគោ”) ឈ្មោះគ្រឿងវណ្ណយុត្តិមួយយ៉ាង មានសណ្ឋានស្រដៀងនឹងកង្កាញ់ទឹកនោមគោ (៚) សម្រាប់ប្រើសរសេរ ដាក់ត្រង់កន្លែងបញ្ចប់សេចក្ដី ដែលចប់អស់ហើយត្រឹមប៉ុណ្ណោះ, ច្រើនប្រើក្នុងទីចប់ស្រេចនៃកាព្យ ។ គ្រឿងវណ្ណយុត្តិនេះ អ្នកលង្កាទ្វីប ប្រើដាក់ត្រង់ទីចប់នៃគាថាបាលីមួយៗ សម្គាល់ជាខ្យល់សំឡេងរនរន្ថាន់ដូចកង្កាញ់រលក តាមទំនងបទ សរភញ្ញ ម្យ៉ាងដែលហៅថា តរង្គៈ ; ប្រហែលជាពួកបុព្វបុរសរបស់យើងពីដើមប្រើបែបនេះតាមលង្កាទ្វីប សម្រាប់ដាក់ចំពោះតែត្រង់កន្លែងបញ្ចប់ពាក្យកាព្យឃ្លោង ជាគ្រឿងសម្គាល់សំឡេងរនទេដឹង ? លុះយូរៗតមក ទោះបីពាក្យរាយ ក៏ប្រើវណ្ណយុត្តិនេះដែរ ។
Headley's Khmer-English Dictionary
-
No matching entries found!