Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ចំណាន

Chuon Nath's Khmer-Khmer Dictionary
  1. ចំណាន ( គុ.គុនសព្ទ )
    ពាក្យ​ក្លាយ​ឃ្លាត​សំឡេង​ពី ឆាំន៉ាន​ៗ ក្លាយ​សំឡេង​ពី
    - ជំនាញ ។ កាល​ពី​ក្នុង​​បុរាណ​សម័យ​ព្រេង​នាយ​សៀម​យក​ពាក្យ ជំនាញ ទៅ​សរសេរ​ជា ជាំនាញ អាន​ថា ឆាំន៉ាន, ខ្មែរ​ខ្លះ​ក្នុង​សម័យ​នោះ​ទៅ​នៅ​ឯ​ប្រទេស​សៀម​យូរ​ឆ្នាំ ធ្លាប់​និយាយ​តាម​សៀម​ ដែល​ថា ជំនាញ ជា ឆាំន៉ាន, លុះ​ត្រឡប់​មក​​នៅ​ឯ​ប្រទេស​កម្ពុជា​វិញ ក៏​និយាយ​ថា ឆាំន៉ាន​ៗ តាម​ធ្លាប់​មាត់, លុះ​ចំណេរ​កាល​យូរ​ត​មក ខ្មែរ​ឯ​ទៀត​ៗ និយាយ​ក្លាយ​ឃ្លាត​សំឡេង​ពី ឆាំន៉ាន មក​ជា ចំណាន, ពាក្យ​ជំនាញ របស់​ខ្មែរ​ក៏​ទៅ​ជា​ក្លាយ​សំឡេង​ពីរ​ដង​គឺ ជំនាញ ជា ឆាំន៉ាន, ឆាំន៉ាន ជា ចំណាន នេះ​ឯង, ឯ​ន័យ​របស់​ពាក្យ​ទាំង ៣ សំឡេង : ជំនាញ > ឆាំន៉ាន > ចំណាន នេះ គង់​នៅ​តែ​ដដែល គឺ​មាន​ដំណើរ​សេចក្ដី​ថា ប៉ិន, ប្រសប់, ស្ទាត់; ពូកែ; វាងវៃ ដូច​គ្នា ។ ជំនាញ ជា​សំដី​របស់​ខ្មែរ, គួរ​ខ្មែរ​យើង​ថា​ឲ្យ​ច្បាស់​តាម​សំដី​របស់​ជាតិ​យើង​វិញ ជា​ការ​ប្រពៃ​ណាស់ ឈ្មោះ​ថា​យើង​មិន​ព្រម​ថា​ឲ្យ​ឃ្លាត​ចាក​សំដី​ដើម​របស់​ខ្លួន, កាល​បើ​យើង​និយាយ​ជា​មួយ​នឹង​សៀម សឹម​យើង​ថា​ឆាំន៉ាន ជា​មួយ​នឹង​គេ​ទៅ​ចុះ កុំ​ថា ចំណាន ព្រោះ​កុំ​ឲ្យ​សៀម​គេ​ថា យើង​និយាយ​មិន​ច្បាស់​ដូច​គេ ។ នេះ​ជា​ប្រវត្តិ​នៃ​ពាក្យ​ ចំណាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជំនាញ, ជាញ, ជាញជ័យ; ទិទៀន; ចឺម ទៀត​ផង) ។
Headley's Khmer-English Dictionary
  1. ចំណាន ( adj ) [cɑmnaan]
    to be capable, expert, skilled, good at


Prohok Solutions @2017 : Learn Khmer | Khmer Calendar