Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ជំនាញ

Chuon Nath's Khmer-Khmer Dictionary
  1. ជំនាញ ( គុ.គុនសព្ទ )
    ដែល​ជាញ, គឺ​ដែល​វាងវៃ, ប៉ិន, ប្រសប់, ស្ទាត់, ដែល​ចេះ​ស្ទាត់​ប្រាកដ : ត្រូវ​ជ្រើស​រើស​យក​សុទ្ធ​តែ​អ្នក​ជំនាញ ។ កាល​ពី​ក្នុង​សម័យ​បុរាណ​ព្រេង​នាយ ជន​ជាតិ​ថៃ​បាន​យក​ពាក្យ​ខ្មែរ​ថា ជំនាញ នេះ​ទៅ​ប្រើ​ជា ជាំនាញ ថៃ​អាន​ថា ឆាំន៉ាន, លុះ​ដល់​សម័យ​ត​មក ខ្មែរ​ខ្លះ​យក​សម្ដី​នេះ​មក​ប្រើ​ថា ចំណាន ឃ្លាត​ក្លាយ​ពី​សម្ដី​ថៃ​ដែល​ថា​តាម​សម្ដី​ខ្មែរ​ពុំ​ច្បាស់​នោះ​ទៅទៀត ។ អ្នក​ជំនាញ​ការ គឺ​អ្នក​ប៉ិន​ធ្វើ​ការ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចំណាន ទៀត​ផង) ។
  2. ជំនាញ​ជាញជ័យ ( គុ.គុនសព្ទ )
    ជំនាញ​អង់​អាច​ក្លាហាន​តែង​តែ​មាន​ជម្នះ​ជា​ដរាប ។ ប្រើ​ត្រឹម​តែ ជាញជ័យ ក៏​បាន (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) សេនា​ចិត្ត​ក្លា​ជាញជ័យ ឥត​ស្លុត​ឥត​ភ័យ អាស្រ័យ​កម្លាំង​វិជ្ជា ។ ពួក​ពល​ចូល​ស្រគ្រប់​គ្នា ពុំ​មាន​រួញរា ក្រទាក្រទឺត​អង់អាច ។ល។
Headley's Khmer-English Dictionary
  1. ជំនាញ ( adj ) [cumnieɲ]   - detail »
    to be able, skilled, skillful, competent, talented.
  2. ជំនាញ ( n ) [cumnieɲ]   - detail »
    expert, connoisseur; skill, ability


Prohok Solutions @2017 : Learn Khmer | Khmer Calendar