Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: លង់

Chuon Nath's Khmer-Khmer Dictionary
  1. លង់ ( កិ.កិរិយាសព្ទ )
    ជ្រុល, ស៊ុន, ហួស : លង់​គំនិត, លង់​ដៃ, លង់​សម្ដី ។
    - លង់​ទឹក លិច​ក្នុង​ទឹក​ត្រដរ​ហែល​ឡើង​ពុំ​រួច ។
    - លង់ ឬ - លង់លុះ និ. លុះ​ដល់, ហួស​មក​ដល់, ដរាប​មក​ដល់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : លង់​លុះ​អធ្រាត្រ ស្តេច​យាង​ព្រះ​បាទ ចូល​ក្នុង​ដំណាក់ ទត​ឃើញ​អាមាត្យ រាជ​សេវ័ក ឥត​សល់​មួយ​នាក់ លក់​លង់​ស្ងាត់​សូន្យ ។ គុ. យូរ​ពេក, យូរ​ក្រៃ : អស់​កាល​ដ៏​លង់ ឬ --ដ៏​យូរ​លង់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អស់​កាល​យូរ​លង់ ព្រះ​ពោធិ​ពង្ស ទ្រង់​សាង​សីលា ពុំ​មាន​ប្រមាទ ឲ្យ​ឃ្លាត​ចរិយា ទើប​មហា​ក្សត្រា ភ្នក​នឹក​ដល់​ទាន ។
  2. លង់ទ្រនេស ( កិ.កិរិយាសព្ទ )
    ដួល​ដេក​ជាប់​ក្រោក​ទៅ​ណា​ពុំ​រួច : គោ​ចាស់​លង់​ទ្រនេស​នៅ​ក្បែរ​ភូមិ; ដួល​លង់​ទ្រនេស ។ ព. ប្រ. អស់​ប្រាក់​ចាយ ឬ​អស់​ស្បៀង​អាហារ ទាល់​ផ្លូវ​ទាល់​ដំណើរ​ទៅ​ណា​ពុំ​រួច : អស់​ប្រាក់​ចាយ​លង់​ទ្រនេស​នៅ​ស្រុក​គេ​ជាង​មួយ​ខែ ។
  3. លង់លុះ ( និ.និបាតសព្ទ )
    លុះ​ដល់ : លង់​លុះ​យប់​ស្ងាត់, លង់​លុះ​អធ្រាត្រ (មើល​ក្នុង​ពាក្យ លង់ ផង) ។
  4. លង់ហិន ( ន.នាមសព្ទ ) or លង្ហិន
    លោហៈ​មួយ​ប្រភេទ​សាច់​រឹង​ស្រួយ កើត​អំពី​រំលាយ​ផ្សំ​លោហ​ជាតិ ច្រើន​មុខ​បញ្ចូល​គ្នា : ផ្តិល​លង់ហិន, កាំបិត​លង់ហិន ។
Headley's Khmer-English Dictionary
  1. លង់ ( v ) [lʊəŋ]   - detail »
    to submerge, sink; to drown
  2. លង់ ( v ) [lʊəŋ]   - detail »
    to overdo, exceed limits.
  3. លង់ ( adj ) [lʊəŋ]   - detail »
    to be excessive, extraordinary; too long
  4. លង់ ( v ) [lʊəŋ]   - detail »
    to do something bad involuntarily
  5. លង់ ( conj ) [lʊəŋ]   - detail »
    & prenp right up to, up to the very ...; until; during

    Reference: លង់លុះ
  6. លង់ ( n ) [lʊəŋ]   - detail »
    brass, bronze

    Reference: លង់ហិន​
  7. លង់ ( n ) [lʊəŋ]   - detail »
    patrol boat

    Reference: លង់​បុត​


Prohok Solutions @2017 : Learn Khmer | Khmer Calendar