Khmer Dictionary: ទារ
Chuon Nath's Khmer-Khmer Dictionary
-
ទារ
( កិ.កិរិយាសព្ទ )
ស្រដីក្រើនយករបស់ដែលគេជំពាក់, ក្រើនតឿនបន្តឹងយកប្រាក់តាមកំណត់ដែលត្រូវចេញ, ត្រូវបង់ : ទារប្រាក់; ទារថ្លៃផ្ទះ, ទារប្រាក់ពន្ធ ។
-
ទារក
( ន.នាមសព្ទ )
[--រក់]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ក្មេងប្រុស, ក្មេងប្រុសតូច ។ បើក្មេងស្រី ទារិកា ។
-
ទារា
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ប្រពន្ធទាំងឡាយ (សម្រាប់ប្រើក្នុងកាព្យ) ។
-
ទារាធីន
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ទារ “ប្រពន្ធ” + អធីន “ការប្រព្រឹត្តទៅ, ការស្ថិតនៅក្នុងអំណាច; ឬដែលងាយស្ដីប្រដៅ” > ទារាធីន) អ្នកដែលលុះក្នុងអំណាចប្រពន្ធត្រួតត្រាលើ, អ្នកដែលពឹងផ្អែកផ្ដេកគំនិតនឹងកិច្ចការសព្វគ្រប់ទៅលើប្រពន្ធ ។
-
ទារានុគ្រោះ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ទារ + អនុគ្រហ > ទារានុគ្រហ; ទារ + អនុគ្គហ > ទារានុគ្គហ) ការអនុគ្រោះភរិយា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អនុគ្រោះ ផង) ។
-
ទារិកា
( ន.នាមសព្ទ )
ក្មេងស្រី, ក្មេងស្រីតូច ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ទារកទារិកា តាមធម្មតាក្មេងនៅតូច ប្រឡាក់សម្លៀកខូច ព្រោះទទូចលេងដីខ្សាច់ (សម្រាប់ក្មេងតូចៗ) ។
-
ទារុណ
( គុ.គុនសព្ទ )
[រុន ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ទារុណ ឬ ទារូណ) កាច, កាចអាក្រក់, អាក្រក់ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) អំពើទារុណ អ្នកដែលធ្វើស៊ុន តែងនឹកមមៃ ព្រួយហើយព្រួយទៀត ចង្អៀតចិត្តក្រៃ ដល់ពេលជិតក្ស័យ នឹកឃើញឥតភ្លេច ។
-
ទារុណកម្ម
( ន.នាមសព្ទ )
[--ណៈក័ម ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ទារុណ ឬ ទារូណ + កម៌ន៑) អំពើកាច, អំពើអាក្រក់, អំពើសាហាវយង់ឃ្នង : ពុំគួរធ្វើទារុណកម្មដល់មនុស្សនិងសត្វឡើយ ។
-
ទារុណភាព
( ន.នាមសព្ទ )
[--ណៈភាប ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ទារុណភាវ; ទារុណ ឬ ទារូណភាវ) ភាវៈកាច, ភាពជាអ្នកកាច; ភាវៈឬដំណើរអាក្រក់, ការឃោរឃៅ ។
-
ទារុកម្ម
( ន.នាមសព្ទ )
[--ក័ម ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ទារុ “ឈើ, ឧស” + កម៌ន៑ “ការ, ការងារ, អំពើ”) ការឈើ, ការធ្វើឈើ, ការកាប់ឈើឬកាប់ឧស ។
Headley's Khmer-English Dictionary
-
ទារ
( v )
[tie]
- detail »
to demand; to beseech; to request (re)payment, ask for something which is owed; to reclaim; to crave
-
ទារក
( n )
[tierʊək]
- detail »
(male) infant / new-born child; baby boy
-
ទារា
( n )
[tierie]
- detail »
wives
-
ទារាធីន
( n )
[tierietʰɨn]
- detail »
husband who is dominated by his wife, henpecked husband
-
ទារានុគ្រោះ
( n )
[tierienuʔkrʊəh]
- detail »
kindness towards one's wife
-
ទារិកា
( n )
[tieriʔkaa]
- detail »
(female) infant; baby girl
-
ទារុកម្ម
( n )
[tieruʔkam]
- detail »
wood-cutting
-
ទារុណ
( adj )
[tierun]
- detail »
to be cruel, ferocious, savage
-
ទារុម័យ
( adj )
[tieruʔmey]
- detail »
to be wooden, of wood.
-
ទារុម័យ
( n )
[tieruʔmey]
- detail »
something which is made of wood