Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ទេស

Chuon Nath's Khmer-Khmer Dictionary
  1. ទេស ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​ដើរ​សាត់​ព្រាត់ ឬ​សាត់​អណ្ដែត​ទៅ​តាម​តែ​ប្រទះ : ដើរ​ទេស ។
  2. ទេស ( ន.នាមសព្ទ )
    ឈ្មោះ​សំពត់​សាច់​ម៉ដ្ឋ​ច្រើន​បែប : សំពត់​ទេស (ច្រើន​ហៅ​ថា ទេសឯក : ទេសឯក​ស, ទេសឯក​ខ្មៅ) ។ មើល​ក្នុង​ពាក្យ ផាឌិប ទៀត​ផង ។ គ្រឿង​សម្ល​វិសេស​ដែល​មាន​ក្លិន​ក្រអូប​ប្រហើរ​មាន​រស​ឆ្ងាញ់​ពីសា ក៏​ហៅ​ថា ទេស ដែរ : គ្រឿង​ទេស ។ អាហារ​ទិព្វទេស គឺ​អាហារ​មាន​ឱជារស​ឆ្ងាញ់​ពីសា​ប្រដូច​នឹង​អាហារ​ទិព្វ (ច្រើន​ប្រើ​ក្នុង​សាស្ត្រា​បុរាណ) ។ គុ. ដែល​ធំ​ដំបង​មាំ​ខ្ពស់ : សេះ​ទេស; កប្បាស​ទេស, ចំប៉ី​ទេស (ព្រោះ​មាន​ពូជ​ដើម​មក​ពី​បរទេស) ។
  3. ទេស ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    ប្រទេស; ភូមិ (ទោះ​មាន​មនុស្ស​នៅ​ក្ដី ឥត​មាន​មនុស្ស​នៅ​ក្ដី) : ស្រុក​ទេស ។
  4. ទេស ( កិ.កិរិយាសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    (ទិស > ទេស) សំដែង, និយាយ​ពន្យល់​ក្នុង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា : និមន្ត​លោក​ទេស​មហា​ជាតក៍ ។
Headley's Khmer-English Dictionary
  1. ទេស ( v ) [teih]
    to preach
  2. ទេស ( n ) [teih]
    country, land, settlement; place
  3. ទេស ( adv ) [teih]
    without any definite goal, aimlessly, in a strolling or sauntering manner
  4. ទេស ( adj ) [teih]
    to be large (of an imported as opposed to a native product); to be foreign
  5. ទេស ( n ) [teih]
    spice, seasoning
  6. ទេស ( n ) [teih]
    cotton cloth
  7. ទេសនា ( v ) [teihsnaa]
    to preach, teach, lecture, recite scriptures; (fig., slang) to dress someone down, haul someone over the coals.
  8. ទេសនា ( n ) [teihsnaa]
    preaching, expounding (esp. Buddhist law)
  9. ទេសន៍ ( n ) [teih]
    public prayer, preaching, teaching, lecturing.
  10. ទេសន៍ ( v ) [teih]
    to preach

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar