Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ទ្រាំ

Chuon Nath's Khmer-Khmer Dictionary
  1. ទ្រាំ ( កិ.កិរិយាសព្ទ )
    ខំ​អត់, អត់​ធ្មត់ : ទ្រាំ​ក្ដៅ, ទ្រាំ​រងា, ទ្រាំ​ធ្វើ​ការ ។ ថែ​ជំងឺ, បម្រើ​ជំងឺ : ទ្រាំ​ជំងឺ ។
  2. ទ្រាំង ( ន.នាមសព្ទ )
    ឈ្មោះ​តចសារ​ព្រឹក្ស​មួយ​ប្រភេទ (សន្តាន​ជ្រៃ) មាន​ធាង​វែង​ៗ​ មាន​ស្លឹក​ប្រើ​ការ​បាន​ច្រើន​យ៉ាង​គឺ ប្រើ​ការ​ចារ​សាស្ត្រា​ហៅ​ថា ស្លឹក​រឹត; ប្រើ​ការ​ដោយ​យក​ទ្រនុង​ស្លឹក​វា​ច្រៀក​ធ្វើ​ជា​កន្លាស់​ដោត​ខ្ទាស់​ស្លឹក​ខ្ចី​ៗ ស​ៗ គ្រប​បន្តិច​ៗ​លើ​គ្នា​ឲ្យ​បាន​ជា​បន្ទះ​វែង​ៗ ធំ​ៗ សម្រាប់​ប្រក់​ឬ​បាំង​ហៅ​ថា ភ្ជល់ (មិន​ជាប់​បាន​យូរ​ប៉ុន្មាន​ទេ); ទោះ​ត្បាញ​ជា​ការុង​ឬ​សំពៀត​ជាដើម​ក៏​ហៅ​ថា ភ្ជល់ បាន​ដែរ; ប្រើ​ចម្រៀក​តូច​ៗ​ត្បាញ​ធ្វើ​ជា​ក្ដោង​ទូក ហៅ​ថា ទទត់; ទ្រនុង​ដែល​សក​យក​ស្លឹក​ចេញ​ហៅ​ថា ទ្រនុង​រឹត ឬ​ឆ្អឹង​រឹត; ធាង​ទុំ​ដែល​គេ​កាប់​យក​មក​ពុះ​ហើយ​ច្រាស់ ឬ​ឈូស​ធ្វើ​ជា​វត្ថុ​ផ្សេង​ៗ​មាន​ដំបង, ដាម, ព័ន្ធ​មូល (គ្រឿង​តម្បាញ) ជាដើម ហៅ​ថា​ ទ្រាំង ដែរៈ ដំបង​ទ្រាំង, ដាម​ទ្រាំង, ព័ន្ធ​មូល​ទ្រាំង ។ ព. ទ. បុ. ទ្រាំង​កំដរ​ខ្មោច គេ​យក​ធាង​ទ្រាំង​ដែល​គេ​ធ្វើ​ជា​ដាម​ឬ​ជា​ព័ន្ធ​មូល​នោះ​មក​ចង​ភ្ជាប់ ឬ​ខ្ទាស់​នឹង​កាំ​ជណ្ដើរ​ផ្ទះ ដោយ​គេ​ជឿ​តាម​ទម្លាប់​ថា ខ្មោច​បិសាច​ខ្លាច​ទ្រាំង គេ​ការពារ​មិន​ឲ្យ​ខ្មោច​បិសាច​ឡើង​តាម​ជណ្ដើរ​ចូល​ក្នុង​ផ្ទះ​បាន ។ មនុស្ស​ដែល​ខ្ចិល​ណាស់ ឬ​ដែល​ល្ងង់​ទុយ​មុយ​ពេក ពេល​យប់​ដេក​លក់​មិន​សូវ​ដែល​ប្រែ​ខ្លួន បាន​ត្រឹមតែ​មក​ដេក​កំដរ កុំ​ឲ្យ​តែ​ខ្លាច​ខ្មោច​បិសាច​លង​ប៉ុណ្ណោះ, គេ​និយាយ​ថា ដូច​គេ​យក​ទ្រាំង​មក​កំដរ​ខ្មោច ។ ដើម​ទ្រាំង​នេះ​ច្រើន​ដុះ​ពី​គ្រាប់​វា​ក្នុង​ព្រៃ​ធំ​ៗ ក្នុង​ប្រទេស​កម្ពុជា មាន​ខែត្រ​ក្រចេះ និង​ខែត្រ​កំពង់ធំ​ច្រើន​ជាង​ខែត្រ​ឯ​ទៀត, ជា​តចសារ​ព្រឹក្ស​មាន​ប្រយោជន៍​ច្រើន, គេ​អាច​ដាំ​តាម​ព្រំ​វត្ត​អារាម​ក៏​បាន មិន​សូវ​រើស​ដី​ប៉ុន្មាន​ទេ, រស់​នៅ​បាន​យូរ​ឆ្នាំ វែង​ឆ្ងាយ​ជាង​អាយុ​មនុស្ស​អ្នក​មាន​អាយុ​វែង, ប៉ុន្តែ​លុះ​ដល់​កំណត់​កាល ក៏​បញ្ចេញ​ផ្កា​ចំ​ត្រង់​កំពូល​មាន​ផ្លែ​ផ្កា​ជា​ធ្លាយ​ដូច​ផ្លែ​ចាក, លុះ​ផ្លែ​ទុំ​ហើយ តចសារ​ព្រឹក្ស​នេះ​ក៏​ងាប់, រាប់​ថា​ជា​រុក្ខជាតិ​បញ្ចេញ​ផ្កា​ផ្លែ​សម្លាប់​ដើម, សូម​ដូច​ព្រះពុទ្ធ​ភាសិត​ថា តចសារ​ជាតិ​មាន​ឫស្សី, បបុស, ត្រែង, ទ្រាំង​ជាដើម​បញ្ចេញ​ផ្កា​ផ្លែ​សម្លាប់​ដើម​វា​យ៉ាង​ណា, លាភៈ​សក្ការៈ​ពុំ​ជា សម្លាប់​មនុស្ស​លោភ​លាមក​តក់ម៉ក់​អាក្រក់​ក្រៃ ក៏​មាន​ឧបមេយ្យ​ដូច្នោះ​ដែរ ។
  3. ទ្រាំង ( ន.នាមសព្ទ )
    ឈ្មោះ​ស្រុក​មួយ​ក្នុង​កម្ពុជ​រដ្ឋ; ឥឡូវ​រួម​ចូល​ក្នុង ខែត្រ​តាកែវ ស្រុក​ទ្រាំង​មាន ២ គឺ ទ្រាំង​ត្រើយ​ឯ​ជើង, ទ្រាំង​ត្រើយ​ត្បូង​ៗ សព្វ​ថ្ងៃ​នេះ​ជា​អាណា​ខេត្ត​កូស័ងស៊ីន រាប់​បញ្ចូល​ក្នុង​ខែត្រ​មាត់​ជ្រូក (ចូដុក) ។ ឈ្មោះ​លលក​មួយ​ប្រភេទ​សម្បុរ​រលើប មាត្រ​តូច​ជាង​លលក​ធម្មតា, មិន​ចេះ​រងាវ​ទេ ចេះ​តែ​បូល​ឬ​បរ​សូរ​ញាប់​រន្ថាន់ : លលក​ទ្រាំង ។
  4. ទ្រាំទ្រ ( កិ.កិរិយាសព្ទ )
    ទប់ទល់, គាំពារ, ខំ​អត់ធន់​ពេញ​បន្ទុក, ខំ​ប្រឹង​ទទួល​កិច្ច​គ្រប់​ប្រភេទ ។ ថែ​រក្សា​ជំងឺ​ដោយ​ទទួល​ភារៈ​ពេញ​បន្ទុក : ម្ដាយ​ធំ​ខ្ញុំ​គាត់​ឥត​កូន​ទេ ប៉ុន្តែ​វេលា​ដែល​គាត់​មាន​ជំងឺ​ធ្ងន់ ក្មួយ​ទាំងអស់​ឈូឆរ​ទ្រាំទ្រ​គាត់​ដូច​ជា​កូន​បង្កើត ។
  5. ទ្រាំទ្រឹស្ដិ ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ ) [--ទ្រឹស]
    ក្រអឺត​ក្រទម, ដំអក់, ទម្រន់, ក្រាញ​ដោយ​ប្រកាន់​ទិដ្ឋិ​អស្មិ​មានះ; ស្ទាក់​ស្ទើរ, ស្ទើរ​ចង់​ស្ទើរ​ទេ, ទាំង​ទាល់ : តុលាការ​កោះ​ហៅ ៣ ដង ហើយ គាត់​ចេះ​តែ​ទ្រាំ​ទ្រឹស្ដិ មិន​ព្រម​ចូល​ខ្លួន​ទៅ​សោះ, បើ​មុខ​ជា​នឹង​ខាន​ឲ្យ​គេ​មិន​បាន​ទេ ត្រូវ​ឲ្យ​គេ​ឲ្យ​ហើយ​ទៅ ទ្រាំ​ទ្រឹស្ដិ​ដល់​ណា​ទៀត ?; វា​ធ្វើ​ទ្រាំ​ទ្រឹស្ដិ​មិន​ចង់​ទៅ, ធ្វើ​ការ​ទាំង​ទ្រាំង​ទ្រឹស្ដិ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទ្រាំ និង ទ្រឹស្ដិ ទៀត​ផង) ។
  6. ទ្រាំ​តែ ( និ.និបាតសព្ទ )
    អត់​ធ្មត់​រង់ចាំ​កំណត់​ត្រឹម​ពេល​ណា​មួយ ដែល​ប្រព្រឹត្ត​ទៅ​បាន ឧ. ការងារ​នេះ​អ្នក​កុំ​អាល​ធ្វើ​ទ្រាំ​តែ​ខ្ញុំ​មក​វិញ សឹម​ធ្វើ​ទាំង​អស់​គ្នា ។
Headley's Khmer-English Dictionary
  1. ទ្រាំ ( v ) [troam]   - detail »
    to bear, endure, put up with, withstand, resist
  2. ទ្រាំ ( v ) [troam]   - detail »
    to treat (medically), care for, attend to (an illness)
  3. ទ្រាំ ( v ) [troam]   - detail »
    to hesitate, waver, be reluctant

    Reference: ទ្រាំទ្រឹស្ដិ
  4. ទ្រាំង ( n ) [treaŋ]   - detail »
    latania palm (kind of thorny palm tree, Corypha Lecomtei; the leaves can be can be made into a kind of writing paper and the stems can be woven into sail cloth)
  5. ទ្រាំង ( n ) [treaŋ]   - detail »
    name of a former Cambodian province now in Vietnam

    Reference: ខេត្តទ្រាំង
  6. ទ្រាំង [treaŋ]   - detail »


Prohok Solutions @2017 : Learn Khmer | Khmer Calendar