Khmer Dictionary: ចេតិយ
Chuon Nath's Khmer-Khmer Dictionary
-
ចេតិយ
( ន.នាមសព្ទ )
[ចេដី ឬ ចែដី ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ចៃត្យ) ទីដែលគេគោរពបូជា គឺទីណាមួយ ទោះមានដើមឈើធំជាប្រធានជាទីសម្គាល់ក្ដី, មានថ្មធំៗ ជាទីចំណាំក្ដី ។ល។ ដែលអ្នកផងគេសន្មត គេជឿថាជាទីស័ក្ដិសិទ្ធិ គេតែងធ្វើសក្ការបូជាគោរព ក៏ហៅ ចេតិយ ទាំងអស់; តែក្នុងប្រទេសយើងសព្វថ្ងៃនេះ ចំពោះតែគារវវត្ថុ ដែលគេកដោយឥដ្ឋជាដើម សម្រាប់តម្កល់សារីរិកធាតុនៃព្រះសម្មាសម្ពុទ្ធជាដើម នោះទើបហៅថា ចេតិយ (ខ្មែរហៅ ចៃដី ក៏មាន, ហៅក្លាយជា ចាយដី ក៏មាន); គួរសរសេរ ចេតិយ ឬ ចៃដី ។
Headley's Khmer-English Dictionary
-
ចេតិយ
( n )
[caetdəy]
- detail »
stupa (pyramidal structure that contains the ashes of the dead)