Khmer Dictionary: មគ្គ
Chuon Nath's Khmer-Khmer Dictionary
-
មគ្គ
( ន.នាមសព្ទ )
[ម័ក]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(មាគ៌) ផ្លូវ; ផ្លូវប្រតិបត្តិ; លំអាន; ទ្វារ ...។
- មគ្គចិត្ត (ម័ក-គៈចិត) ចិត្តដែលប្រកបដោយលោកុត្តរមគ្គ (ព. ពុ.) ។
- មគ្គញ្ញាណ (ម័ក-គ័ញ-ញាន) ប្រាជ្ញាដែលឃើញអរិយមគ្គ (ព. ពុ.) ។
- មគ្គផល (ម័កផល់) ពាក្យសម្រាប់ហៅលោកុត្តរធម៌ដែលចែកជាមគ្គ ៤ មានសោតាបត្តិមគ្គជាដើម មានអរហត្តមគ្គជាទីបំផុតនិងផល ៤ មានសោតាបត្តិផលជាដើម មានអរហត្តផលជាទីបំផុត (ព. ពុ.) ។
- ទ្វារមគ្គ (ទ្វាម័ក) ទ្វារដែលជាផ្លូវបន្ទោឧច្ចារៈ ឬបស្សាវៈ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បស្សាវមគ្គ និង វច្ចមគ្គ, ឧច្ចារមគ្គ ផង) ។
- មិច្ឆាមគ្គ (មិច-ឆាម័ក) ផ្លូវខុស គឺសេចក្ដីប្រតិបត្តិខុសមានមិច្ឆាទិដ្ឋិជាដើម (ព. ពុ.) ។
- សម្មាមគ្គ (ស័ម-ម៉ាម័ក) ផ្លូវត្រូវ គឺសេចក្ដីប្រតិបត្តិត្រូវមានសម្មាទិដ្ឋិជាដើម ។ល។
-
មគ្គទេសក៍
( ន.នាមសព្ទ )
[ម័ក-គៈទេស ]
or មគ្គុទេ្ទសក៍
( បា.បាលី ( បាលីភាសា ) )
(--សក) អ្នកសម្ដែងផ្លូវ គឺអ្នកនាំផ្លូវ : ធ្វើជាមគ្គទេសក៍, មានមគ្គុទេ្ទសក៍ ។ បើស្ត្រីជា មគ្គទេសិកា ឬ មគ្គុទេ្ទសិកា ។
-
មគ្គនកម្ម
( ន.នាមសព្ទ )
[ម័ក-គៈនៈ ក័ម]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(មគ្គន+កម្ម; មាគ៌ណ + កម៌ន៑) ការជ្រើសរើស, ការរើសសម្រាំង; ការស្វែង : ធ្វើមគ្គនកម្ម ។
-
មគ្គនាយក
( ន.នាមសព្ទ )
[ម័ក-គៈនា យក់]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(មាគ៌--) អ្នកនាំផ្លូវ; អ្នកដឹកនាំ, អ្នកប្រាប់ផ្លូវល្អឬអាក្រក់ ឬផ្លូវខុសផ្លូវត្រូវ; បើស្ត្រីជា មគ្គនាយិកា ។
Headley's Khmer-English Dictionary
-
មគ្គ
( n )
[meak, meakkeaʔ]
- detail »
path, way, road; specif. the path of righteousness
-
មគ្គទេសក៍
( n )
[meakkeaʔteih]
- detail »
leader, guide
-
មគ្គនកម្ម
( n )
[meakkeaʔneaʔkam]
- detail »
selection; screening; choosing; seeking
-
មគ្គនាយក
( n )
[meakkeaʔnieyʊək]
- detail »
instructor; guide, leader