Khmer Dictionary: នរោត្តម
Chuon Nath's Khmer-Khmer Dictionary
-
នរោត្តម
( ន.នាមសព្ទ )
[នៈរោត-តៈ ម៉ៈ ឬ នៈរោត-ដំ ]
( បា.បាលី ( បាលីភាសា ) )
(នរ + ឧត្តម > នរោត្តម) ដែលឧត្តមជាងអស់មនុស្ស ។ ន. ព្រះបរមនាមនៃព្រះរាជាមួយអង្គក្នុងកម្ពុជរដ្ឋ ដែលទ្រង់រាជ្យមុនព្រះបាទសម្ដេចសិរីសុវត្ថិ (ស៊ីសុវត្ថិ); ព្រះនាមដើមជា ព្រះអង្គម្ចាស់រាជាវតី, ជាព្រះរាជបុត្រនៃព្រះបាទសម្ដេចព្រះហរិរក្សរាមា... (ព្រះបរមកោដ្ឋ); ព្រះនាមក្នុងរាជ្យជា ព្រះបាទសម្ដេចព្រះនរោត្ដមបរមរាមទេវាវតារ...ព្រះចៅក្រុងកម្ពុជាធិបតី; ព្រះមរណនាមជា ព្រះសុវណ្ណកោដ្ឋ, គេតែងនិយាយថា កាលពីក្នុងរាជព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម...ឬថា...ព្រះករុណាព្រះនរោត្តម...ឬក៏...ហ្លួងនរោត្តម...ពុំនោះថា...ព្រះករុណាព្រះសុវណ្ណកោដ្ឋ ឬក៏ថា...ហ្លួងសុវណ្ណកោដ្ឋ...។
Headley's Khmer-English Dictionary
-
នរោត្តម
( n )
[nɔroudɑm]
Norodom (the name given to Prince រាជាវតី, ruler of Cambodia from 1859 to 1904, when he ascended the throne)
-
នរោត្តម
( n )
[nɔroudɑm]
Norodom (name of one branch of the Cambodian royal family)
-
នរោត្តម
( adj )
[nɔroudɑm]
to be the greatest, the most superior