Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: នាង

Chuon Nath's Khmer-Khmer Dictionary
  1. នាង ( ន.នាមសព្ទ )
    ដង្កូវ​សូត្រ គឺ​ដង្កូវ​ដែល​កើត​អំពី​ពង​មេ​អំបៅ​ជា​ដង្កូវ​បញ្ចេញ​សូត្រ​ព័ទ្ធ​សំបុក​បាំង​ខ្លួន​បាត់, សំបុក​នោះ​ឯង​ហៅ​ថា សំបុក​នាង ដែល​គេ​សម្រេច​ឲ្យ​កើត​បាន​មក​ជា​សរសៃ​សូត្រ : ដង្កូវ​នាង, ចិញ្ចឹម​នាង, ឲ្យ​ចំណី​នាង ។
  2. នាង ( ន.នាមសព្ទ )
    ឈ្មោះ​កូន​ចត្រង្គ​មួយ​ប្រភេទ (មាន​ពីរ) សម្រាប់​ដាក់​តម្រៀប​ក្បែរ​ខុន​ទាំង​ពីរ​ខាង (ទុក​ជា​ព្រះ​អគ្គ​មហេសី) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចត្រង្គ ទៀត​ផង ។
  3. នាង ( បុ. ស.បុរិសសព្ទនាម )
    ពាក្យ​សម្រាប់​និយាយ​ទៅ​រក​មនុស្ស​ស្រី ឬ​ប្រុស ដែល​មាន​ចំណាស់​ថយ​ជាង​ខ្លួន​ច្រើន ដោយ​ដំណើរ​លំអុត​លំឱន : សុខ​សប្បាយ​ទេ​នាង ?; ទៅ​ណា​នាង ? សម្រាប់​ហៅ​កូន​ប្រុស​បង្កើត, កូន​ស្រី​បង្កើត ដោយ​លំអុត : អា​នាង, អា​នាង​កូន​ខ្ញុំ; មេ​នាង, មេ​នាង​កូន​ខ្ញុំ ។ សម្រាប់​ហៅ​មនុស្ស​ស្រី ដែល​មាន​អាយុ​តិច​ក្ដី ច្រើន​ក្ដី សូម្បី​មាន​យស​ស័ក្តិ​ខ្ពស់​ក្ដី, ជា​ពាក្យ​តំណាល​ក្នុង​រឿងរ៉ាវ​ណា​មួយ : ព្រះ​នាង​ពិម្ពា​យសោធរា; នាង​ទេវី; នាង​សាមាវតី; នាង​វិសាខា ។ល។
Headley's Khmer-English Dictionary
  1. នាង ( n ) [nieŋ]
    young woman (married or unmarried), girl, Miss.
  2. នាង ( pron ) [nieŋ]
    I / me / my (young woman speaking)
  3. នាង ( pron ) [nieŋ]
    you / your (addressing a woman younger than the speaker or very young children of either sex)
  4. នាង ( pron ) [nieŋ]
    she / her (referring to a woman younger than the speaker; may be pejorative)
  5. នាង ( n ) [nieŋ]
    queen (in chess)
  6. នាង ( n ) [nieŋ]
    silkworm

    Reference: ដង្កូវនាង


Prohok Solutions @2017 : Learn Khmer | Khmer Calendar