Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: នាម

Chuon Nath's Khmer-Khmer Dictionary
  1. នាម ( និ.និបាតសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ឈ្មោះ​ថា, ហៅ​ថា : ឱ​អ្នក​អើយ, ខ្ញុំ​នាម​តែ​ថា “ដង្ខៅ​ៗ” ទេ សព្វ​ថ្ងៃ​នេះ​នៅ​ល្បី​តែ​ឈ្មោះ​ប៉ុណ្ណោះ រី​ឯ​ទ្រព្យ​សម្បត្តិ​វិនាស​អស់​ហើយ​គ្មាន​ទេ...។
  2. នាម ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (នាមន៑ > នាម) ឈ្មោះ : នាម​ខ្លួន, នាម​ត្រកូល ។ រ. ស. ព្រះ​នាម, ទ្រង់​ព្រះ​នាម...។ សម្ដី​សម្ដែង​នូវ​ឈ្មោះ​ជា​គ្រឿង កំណត់​សម្គាល់​ឲ្យ​ហៅ​បាន, ដូច​ពាក្យ​ថា មនុស្ស, សត្វ, ដី, ទឹក, ភ្លើង, ខ្យល់, ស្រែ, ចម្ការ ជាដើម ហៅ​ថា នាម (ព. វ.) ។
  3. នាម ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    ឈ្មោះ​មូល​កច្ចាយន​និទ្ទេស​ទី ២ (បែប​វេយ្យាករណ៍​សម្រាប់​រៀន​ភាសា​បាលី) : មូល​នាម, មេ​សូត្រ​នាម, រៀន​បំបែក​វិធី​នាម ។
  4. នាម ( ន.នាមសព្ទ )
    ប្រដាប់​នេសាទ​មច្ឆាជាតិ ធ្វើ​ដោយ​ខ្សែ​ធ្មៃ​មាន​ក្រឡា​បួន​ជ្រុង​ស្មើ មាន​ខ្សែ​ដៃ​ពីរ មាន​ថ្ម​សណ្ដូន​ជើង មាន​ក្រវិល​រូត​មាត់ សម្រាប់​មនុស្ស​ពីរ​នាក់​ជិះ​លើ​ទូក​ក្បាល​កន្សៃ​កាន់​ចុង​ប្រដាប់​នោះ​ម្ខាង​ម្នាក់ អុំ​វាត​ទូក​បញ្ឆៀង​ទទឹង​ខ្សែ​ទឹក​បណ្ដែត​សំរៀម​តាម​ខ្សែ​ទឹក, កាល​បើ​មាន​ត្រី​ជាប់ ក៏​អាច​ដឹង​ភ្លាម : នាំ​គ្នា​ទៅ​រក​វាត​នាម ។
Headley's Khmer-English Dictionary
  1. នាម ( n ) [niem, niemeaʔ]
    name ; noun.
  2. នាម ( adj ) [niem, niemeaʔ]
    to be called.
  3. នាម ( v ) [niem, niemeaʔ]
    to name
  4. នាម ( n ) [niem, niemeaʔ]
    kind of small rectangular fishing net
  5. នាម៉ឺន ( n ) [nieməɨn]
    civil servant, official, functionary, employee, mandarin, dignitary


Prohok Solutions @2017 : Learn Khmer | Khmer Calendar