Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: នឹង

Chuon Nath's Khmer-Khmer Dictionary
  1. នឹង ( ន.នាមសព្ទ )
    ពាក្យ​ជា​កិរិយានុគ្រោះ​សម្រាប់​និយាយ​នាំ​មុខ​កិរិយា​សព្ទ​ប្រាប់​អនាគត​កាល​ទៅ​ខាង​មុខ​ថា មុខ​ជា, ប្រាកដ​ជា, គង់, គង់​តែ : ស្អែក​នឹង​ទៅ​ផ្ទះ​អ្នក, យើង​គង់​តែ​នឹង​បាន​ចួប​គ្នា​ទៀត​ក្នុង​ថ្ងៃ​ណា​មួយ​ពុំខាន ។
  2. នឹង ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ស្ងៀម, ជើយ, មិន​កម្រើក : អង្គុយ​នឹង​ថ្កល់ គឺ​អង្គុយ​នឹង​ដូច​គេ​ថ្កល់ ។ មិន​ប្រែប្រួល, មិន​ឡើង​មិន​ចុះ, នៅ​ដូច​ដែល : ជំងឺ​នុ៎ះ​នៅ​នឹង ។
    - ទឹក​នឹង គឺ​ទឹក​ដែល​មិន​ឡើង​មិន​ស្រក ឬ​មិន​ហូរ ។
  3. នឹង ( អា. និ.អាយតនិបាត )
    ពាក្យ​ប្រាប់​ដំណើរ​សម្រេច​នូវ​អំពើ, សម្រាប់​ប្រើ​និយាយ​នាំ​មុខ​នាម​ស័ព្ទ មាន​ន័យ​ថា ដោយ; ជាមួយ, ដោយសារ; ព្ធដ៏, នៅ​ត្រង់ : ដួស​សម្ល​នឹង​វែក, ដាំ​បាយ​នឹង​ឆ្នាំង, កាប់​ឈើ​នឹង​ប៉ូវថៅ គឺ​ដួស​សម្ល​ដោយ​វែក, ដាំ​បាយ​ដោយ​ឆ្នាំង, កាប់​ឈើ​ដោយ​ប៉ូវថៅ; ទៅ​នឹង​ខ្ញុំ, នៅ​នឹង​គេ, ដេក​នឹង​គេ, ស៊ី​នឹង​គេ គឺ​ទៅ​ជាមួយ​នឹង​ខ្ញុំ, នៅ​ជា​មួយ​នឹង​គេ, ដេក​ដោយសារ​គេ, ស៊ី​ដោយសារ​គេ; ព្យួរ​អាវ​នឹង​ដៃ​កែវ, បោះ​ដែក​គោល​នឹង​ជញ្ជាំង គឺ​ព្យួរ​អាវ​ព្ធដ៏​ដៃ​កែវ, បោះ​ដែក​គោល​នៅ​ត្រង់​ជញ្ជាំង ។ល។
  4. នឹង ( អា. និ.អាយតនិបាត )
    ជា អកថិត​កម្ម គឺ​កម្ម​រង​បន្ទាប់​ពី អា. និ. ជា កថិត​កម្ម ដែល​និយាយ​ថា នូវ គឺ នូវ ជា​ទី ១ នឹង ជាទី ២ ដើម្បី​កុំ​ឲ្យ​ថា នូវ ទាំង​២​ដង : ពី​ម្សិល​មិញ គេ​បាន​និយាយ​នូវ​ពាក្យ​នេះ​នឹង​ខ្ញុំ​ថា ... (ពី​ម្សិល​មិញ គេ​បាន​និយាយ​នឹង​ខ្ញុំ​ថា...) ។ ធៀប​នឹង​បាលី​ថា ហិយ្យោ សោ មំ ឯតទវោច (ប្រែ​ដូច​ឧទហរណ៍​ខាង​លើ) ។
  5. នឹងធឹង ( គុ.គុនសព្ទ )
    មិន​ងាក​រេ, មិន​កម្រើក, ស្ងប់​ស្ងាត់, នឹងន ។
  6. នឹងនួន ( គុ.គុនសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​សង្រួម​ប្រុង​ប្រយ័ត្ន នូវ​ឥន្ទ្រិយ​បាន​យ៉ាង​រម្យទម មិន​ភ្លើត​ភ្លើន, ដែល​មាន​ឥរិយាបថ​យ៉ាង​ស្រគត់ស្រគំ មិន​រហើររហាយ ។
  7. នឹងនួន ( គុ.គុនសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​មិន​ងាក​រេ, ចរិត​នឹងន​ល្អ, មិន​ប្រែ​ប្រួល, មិន​កម្រើក ។ ឧ. មនុស្ស​សុភាព​រាបសា​មាន​កិរិយា​មារយាទ​នឹងនួន
Headley's Khmer-English Dictionary
  1. នឹង ( prenp ) [nɨŋ]   - detail »
    with, by (means of); for; against; from; (attached) to; as
    Eg. មិន​ងាយ​នឹងចោរលួចបានឡើយ: It's not easy for a thief to steal.
  2. នឹង ( adj ) [nɨŋ]   - detail »
    to be fixed, steady, firm, stable, still, stagnant, unchanging; to be balanced, in equilibrium
  3. នឹង ( pvp ) [nɨŋ]   - detail »
    future tense marker; will, about to (នឹង​ is often written for និង​ and vice versa)
    Eg. ចាំនៅគល់​នោះ​ចុំ​​! ខ្ញុំនឹងឡើងទៅចាប់វាឯលើ: Wait at the base (of the tree). I will climb up to catch him at the top.


Prohok Solutions @2017 : Learn Khmer | Khmer Calendar