Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ទិស

Chuon Nath's Khmer-Khmer Dictionary
  1. ទិស ( ន.នាមសព្ទ ) [ទឹស]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ទិឝ; ទិសា) ភាគ, ចំណែក​មុខ​ក្រោយ​ឆ្វេង​ស្ដាំ​ព្រម​ទាំង​ជ្រុង​ជា​ចន្លោះ​ទាំង ៤ និង​ខាង​លើ​ខាង​ក្រោម ឬ​ត្រង់​កណ្ដាល រួម​ជា ១០ គឺ បូព៌, អាគ្នេយ៍, ទក្សិណ, និរតី, បស្ចិម, ពាយ័ព្យ, ឧត្តរ, ឦសាន, ក្រោម, លើ ។
  2. ទិសា ( ន.នាមសព្ទ )
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទិស) ពាក្យ​សម្រាប់​ប្រើ​ក្នុង​កាព្យ, ប្រើ​ជា​ឯកវចនៈ ឬ​ជា​ពហុវចនៈ​បាន​ទាំង ២ យ៉ាង : ស្ដេច​គង់​នៅ​នា​ទក្សិណ​ទិសា...; អស់​ពួក​ទេព្ដា​នៅ​សព្វ​ទិសា​មូល​មក​ចួប​ជុំ...។
  3. ទិសានុទិស ( ន.នាមសព្ទ ) [--នុទឹស ]   ( បា.បាលី​ ( បាលីភាសា ) )
    (ទិសា “ទិស​ធំ” + អនុទិសា “ទិស​តូច” > ទិសានុទិស) ទិស​ធំ​និង​ទិស​តូច : បូព៌, ទក្សិណ, បស្ចិម, ឧត្តរ បួន​នេះ​ហៅ​ថា ទិស​ធំ; អាគ្នេយ៍, និរតី, ពាយ័ណ្យ, ឦសាន បួន នេះ​ហៅ​ថា ទិស​តូច ឬ​ហៅ ទិស​បន្ទាប់ ក៏​បាន; ក្រោម, លើ ពីរ​នេះ​ហៅ​ថា ទិស​កណ្ដាល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទិស ផង) ។
  4. ទិសាបាមោក្ខ ( ន.នាមសព្ទ ) [ទិសាប៉ាម៉ោក]   ( បា.បាលី​ ( បាលីភាសា ) )
    អាចារ្យ​ជា​ប្រធាន​ក្នុង​ទិស ឬ​អាចារ្យ​ជា​ប្រធាន​នៃ​សិស្ស​គ្រប់​ទិស​ គឺ​អាចារ្យ​ធំ​ដែល​ចេះ​វិជ្ជា​ច្រើន​ប្រភេទ សម្រាប់​ប្រើ​តាម​ជាន់ តាម​សម័យ, ជា​អ្នក​អាច​បង្ហាត់​បង្រៀន​ពួក​សិស្ស​ដែល​កាត់​មក​ពី​គ្រប់​ទិស (គ្រប់​ប្រទេស) បាន​មិន​ទើស​ទាក់ : អាចារ្យ​ទិសាបាមោក្ខ ។ រោង​រៀន​របស់​អាចារ្យ​ធំ​នោះ​ហៅ​ថា សាលា​ទិសាបាមោក្ខ ឬ​រោង​រៀន​ទិសាបាមោក្ខ ។
  5. ទិសាភាគ ( ន.នាមសព្ទ ) [--ភាក]   ( បា.បាលី​ ( បាលីភាសា ) )
    ចំណែក, ប៉ែក​នៃ​ទិស (មួយ​ៗ) ។
Headley's Khmer-English Dictionary
  1. ទិស ( n ) [tɨh]   - detail »
    direction; cardinal point
  2. ទិស ( n ) [tɨh]   - detail »
    goal, objective, (assigned) mission
  3. ទិសមានាការ ( n ) [tiʔsaʔmaanaakaa]   - detail »
    phase, aspect, stage, period
  4. ទិសា ( n ) [tiʔsaa]   - detail »
    directions
  5. ទិសានុទិស ( n ) [tiʔsaanuʔtɨh]   - detail »
    all of the 10 directions (north, east, south, west; northeast, northwest, southeast, southwest; up, down)
  6. ទិសាបាមោក្ខ ( n ) [tiʔsaapaamaok]   - detail »
    professor, faculty member of the highest academic rank
  7. ទិសាភាគ ( n ) [tiʔsaapʰiek]   - detail »
    region, area, sector


Prohok Solutions @2017 : Learn Khmer | Khmer Calendar