Khmer Dictionary: បាំង
Chuon Nath's Khmer-Khmer Dictionary
-
បាំង
( កិ.កិរិយាសព្ទ )
បិទ, រាំង, ខ្ទប់ឲ្យកំបាំង : បាំងវាំងនន, បាំងជញ្ជាំង ។
- បាំងគំនិត រាំងគំនិតមិនឲ្យគិតឃើញ ។
- បាំងឆត្រ បើកឆត្រគ្របពីលើមិនឲ្យត្រូវកម្ដៅថ្ងៃឬត្រូវភ្លៀង ។
- បាំងដៃ យកបាតដៃបាំងទន្ទឹមនឹងថ្ងាសមិនឲ្យពន្លឺចាំងពឹលភ្នែកដើម្បីនឹងមើលអ្វីៗ ឲ្យឃើញច្បាស់ ។
- មោហ៍បាំង សេចក្ដីងងឹតល្ងង់បិទរាំងប្រាជ្ញាមិនឲ្យយល់ការពិត ។ ពាក្យនេះខ្មែរយើងច្រើននិយាយអំពីកំហឹងខ្លាំងដែលទប់មិនទាន់ ឬអំពីការប្រព្រឹត្តកន្លងបវេណី កន្លងច្បាប់ ដោយភាន់ច្រឡំភ្លេចស្មារតីមិនយល់ការខុសត្រូវ ។ល។
-
បាំងខែល
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលមានលំនាំទ្រេតចំខែងដូចជាគេយកខែលបាំង : អង្គុយបាំងខែល ។
-
បាំងខ្លែង
( ន.នាមសព្ទ )
ប៉ែកដំបូលមណ្ឌប មានសណ្ឋានដូចហោជាង ។
-
បាំងឆត្រ
( ន.នាមសព្ទ )
[--ឆ័ត ]
ស្រមោលទឹកឯអាកាសដែលពន្លឺព្រះអាទិត្យ ឬពន្លឺព្រះចន្ទ្រប៉ះត្រូវមានវង់មូលជុំវិញដូចជារង្វង់ក្លស់ ហៅថា ថ្ងៃបាំងឆត្រ ឬ ខែបាំងឆត្រ; ហៅ ព្រះអាទិត្យទ្រង់ក្លស់, ព្រះចន្ទ្រទ្រង់ក្លស់ ក៏បាន : ថ្ងៃបាំងឆត្រមួយជាន់, ថ្ងៃបាំងឆត្រពីរជាន់; ខែបាំងឆត្របីជាន់ ។
-
បាំងភក់
( ន.នាមសព្ទ )
or របាំងភក់
បន្ទះឈើឬបន្ទះដែកមានសណ្ឋានក្រឡូមឬសំប៉ែតដាក់បន្ទើតឲ្យហើបងើបគ្របពីលើកង់រថសេះ, រថយន្ត, ទោចក្រយានជាដើម សម្រាប់បាំងមិនឲ្យភក់ឬធូលីខ្ទាតឬហុយមកខាងលើ; ហៅថា គម្របកង់ ក៏បាន (បារ. garde-boue; អ. mudguard អ.ថ. ម៉ាត់គ្ហាដ) ។
-
បាំងសាច
( ន.នាមសព្ទ )
ដំបូលល្វែងខាងក្រៅបំផុតសម្រាប់ជារបាំងទឹកភ្លៀងមិនឲ្យសាចចូលមកដល់ល្វែងខាងក្នុង : បាំងសាចវិហារ, បាំងសាចផ្ទះ; ផ្ទះមានបាំងសាច ។
-
បាំងសែង
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(េសេង អ. ថ. សែ៎ង “ពន្លឺ”) ឈ្មោះគ្រឿងហែថ្នាក់ខ្ពស់មួយប្រភេទ មានសណ្ឋានជាចាមរខ្នាតធំ មានដងវែង សម្រាប់បាំងពីខាងមិនឲ្យពន្លឺព្រះអាទិត្យចាំងព្រះភ័ក្ត្រព្រះរាជា; ប្រើតែក្នុងវេលាដែលស្ដេចចេញហែប្រទក្សិណរាជធានីជាដើម (ស. ប្រើ ប័ងសូរយ៍ អ. ថ. ប័ងស៊ូន, និង ប័ងេទ្រេក អ. ថ. ប័ងសែក...) ។
-
បាំងស្ទើរ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលស្ទាក់ស្ទើរមិនទាន់ស៊ប់ឬមិនទាន់ដាច់ស្រេច, ដែលនៅក្នុងការរារែក: និយាយស្ទាក់ស្ទើរ; សម្ដីបាំងស្ទើរ, គំនិតបាំងស្ទើរ ។
Headley's Khmer-English Dictionary
-
បាំង
( v )
[baŋ]
- detail »
to conceal, cover, hide (something), mask, cloak; to block off, obstruct; to shield / protect (e.g. with a sun visor or umbrella); to defend, guard
-
បាំង
( n )
[baŋ]
- detail »
row of seats (e.g. in a bus or theater)
-
បាំង
( adv )
[baŋ]
- detail »
in the way, in a blocking / leaning manner
Reference: បាំងខែល -
បាំង
( adj )
[baŋ]
- detail »
to be indecisive, undecided, hesitant, wavering; imprecise, ambiguous
Reference: បាំងស្ទើរ