Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: បញ្ចុះ

Chuon Nath's Khmer-Khmer Dictionary
  1. បញ្ចុះ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ចុះ ។ បញ្ចុះ​កំពង់ ដាក់​ប្រដាប់​បន្លុង​ប្រគេន​ភិក្ខុ​សង្ឃ ជា​កិច្ច​ឧទ្ទិស​ផល​បុណ្យ​បញ្ជូន​ទៅ​បុគ្គល​ដែល​ទើប​ធ្វើ​មរណ​កាល​ថ្មី​ៗ (ពាក្យ​សាមញ្ញ, ពាក្យ​រាបសា​ហៅ​ថា ប្លុង; ធ្វើ​តាម​ប្រពៃណី​របស់​ប្រទេស); បរិភោគ​ច្រើន​ហើយ​ថែម​ទាំង​យឺត​យូរ​ក្រឈប់​ក្រលែង មិន​ចេះ​អស់​មិន​ចេះ​ហើយ : ចុះ​វា​បញ្ចុះ​កំពង់​ដល់​ណា​ទៀត ? (ព. ទ្រ. ម.) ។
    - បញ្ចុះ​ជ្រំ ដាក់​អ្វី​ៗ​ច្រើន​មុខ​លាយ​ឡំ​គ្នា​ ។
    - បញ្ចុះ​ដន្លាប់ សូត្រ​សែក​មន្ត​អាគម ប្រសិទ្ធី​ក្រមួន​មាត់​ក្នុង​ដន្លាប់ (តាម​ទម្លាប់​អ្នក​ដែល​ជឿ) ។
    - បញ្ចុះ​ដំណាប់ ដាក់​បន្លួញ​ក្នុង​ដំណាប់ ។
    - បញ្ចុះ​ធាតុ ដាក់​អដ្ឋិ​ធាតុ​ក្នុង​ដី​ឬ​ក្នុង​ផែន​ដី ។
    - បញ្ចុះ​តម្លៃ គិត ឬ​ដាក់​តម្លៃ​ឲ្យ​ថយ​ចុះ​តិច​ជាង​មុន ។
    - បញ្ចុះ​បញ្ចូល និយាយ​ណែនាំ​ពន្យល់​ឲ្យ​ចុះ​ចូល ។
    - បញ្ចុះ​សីមា ចង​សីមា​ដោយ​មាន​និមិត្ត​កំណត់​ព្រំ​ដែន សម្រាប់​ភិក្ខុ​សង្ឃ​ធ្វើ​សង្ឃ​កម្ម​ផ្សេង​ៗ តាម​វិន័យ​ព្រះ​ពុទ្ធ​សាសនា ។ល។
Headley's Khmer-English Dictionary
  1. បញ្ចុះ ( v ) [bɑɲcoh]
    to lower, let down, lay down; to depose; to purge; to force down, subdue, put down; to sink (a boat); to reduce, demote; to set up / fix / establish (e.g. a boundary marker)
  2. បញ្ចុះ ( v ) [bɑɲcoh]
    to wolf down (food)
  3. បញ្ចុះ ( v ) [bɑɲcoh]
    to humiliate, demean, degrade


Prohok Solutions @2017 : Learn Khmer | Khmer Calendar