Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អាសន្ន

Chuon Nath's Khmer-Khmer Dictionary
  1. អាសន្ន ( គុ.គុនសព្ទ ) [--សន់]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ជិត : ភ័យ​អាសន្ន ភ័យ​ជិត គឺ​ហេតុ​ឬ​អ្វី​ដែល​គួរ​ខ្លាច នៅ​ជិត​បង្កើយ ឬ​តាម​ប្រកិត​ជិត​មក​ៗ ។ ខ្មែរ​ប្រើ​ជា ន. ផង​ក៏​មាន “ទី​ជិត; ហេតុ​ឬ​ដំណើរ, ការ​ធុរៈ​ដែល​មាន​ទី​ជិត, ប្រថុចប្រថំ, បន្ទាន់, ប្រញឹក​ខ្លាំង, មមាញឹក, ទាន់ហន់” : មាន​អាសន្ន ។
    - បណ្តោះអាសន្ន កិ. វិ. ឬ គុ. “សោះ​តែ​គ្មាន, សោះ​តែ​ខាន, បណ្តើរ​ទៅ​សិន, គ្រាន់​ដោះ​ទាល់​ទៅ​សិន, ជា​ជំនួស​ទៅ​សិន” : ខ្ចី​ប្រាក់​គេ​ចាយ​បណ្តោះអាសន្ន, ប្រើ​ការ​បណ្តោះអាសន្ន; ស្ពាន​បណ្តោះអាសន្ន ។ ប្រញឹក​ប្រញាប់​ហួស​ពេក, រួសរាន់​ស្លន់ស្លោ​ពេក : កុំ​អាល​អាសន្ន​ពេក !; ចុះ​អាសន្ន​ទៅ​ណា​ភ្លាម ? (ព. ព.) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ បញ្ជាក់​អំពី​មាន អាសន្ន ឲ្យ​ប្រុង​ស្មារតី : បើ​មាន​អាសន្ន កុំ​អាល​ភ័យ​ស្លន់ ត្រូវ​ប្រុង​ស្មារតី រំពឹង​ដង្វិន ឲ្យ​ដឹង​សេចក្ដី រាក់​ជ្រៅ​វែង​ខ្លី រួច​លៃលក​ភ្លាម ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. --សន់-ន៉ៈ; ដូច​ជា អាសន្ន​កម្ម កម្ម​ជិត គឺ​កុសល​ឬ​អកុសល ដែល​ធ្វើ​ក្នុង​កាល​ជិត​អស់​ជីវិត (ច្រើន​តែ​ចេញ​មុខ​ឲ្យ​បដិសន្ធិ) ព. ពុ. ។
    - អាសន្ន​ការណ៍ ឬ
    - --ហេតុ ហេតុ​ជិត ។
    - អាសន្ន​កាល មរណ​កាល ។
    - អាសន្ន​ភ័យ ភ័យ​ដែល​មាន​ក្នុង​ទី​ជិត (ភ័យ​អាសន្ន) ។
    - អាសន្ន​រោគ (អាសន់-ន៉ៈរោក) រោគ​ទាន់ហន់ គឺ​ជំងឺ​រហ័ស ដែល​ចាប់​ឈឺ​ភ្លាម ច្រើន​តែ​ស្លាប់​ភ្លាម​ៗ ។ ខ្មែរ​ច្រើន​ហៅ​សំដៅ​ចំពោះ អហិវាត​រោគ  ថា អាសន្ន​រោគ (គួរ​ប្រយ័ត្ន​កុំ​និយាយ​ថា អាសន្ត​រោគ (អាសន់-តៈរោក) ព្រោះ​និយាយ​ភ្លាត់​បែប​នេះ​ខុស​ទេ) ។
    - អាសន្ន​លាភ លាភ​ដែល​ងាយ​បាន​ភ្លាម​ៗ ។
    - អាសន្ន​អន្ធ​ក្រ (--សន់អន់-ក្រ; < អាសន្ន “ជិត” + អន្ធ “ងងឹត; ខ្វាក់” + ក្រ) ការ​ក្រ​ឬ​កិច្ច​ធុរៈ​យ៉ាង​ក្រ​ដែល​ស្រាប់​តែ​មក​ដល់ ងងឹត​ឈឹង​ដឹង​ហេតុ​ពុំ​ប្រាកដ​ជា​រក​ផ្លូវ​ឧបាយ​នឹង​កែ​បាន​ដោយ​លំបាក ។ល។
  2. អាសន្ន--
    (មើល​ក្នុង​ពាក្យ អាសន្ន) ។
Headley's Khmer-English Dictionary
  1. អាសន្ន ( adj ) [ʔaasɑn, ʔaasannaʔ-]   - detail »
    to be near, close by; immediate, urgent, pressing n event, incident, occurrence; crisis, emergency, accident; immediacy, urgency, trouble, problem; nearby place
    Eg. កុំអាល អាសន្នពេក: There's no need to rush
  2. អាសន្នាគមន៍ ( n ) [ʔaasɑnniekum]   - detail »
    unexpected arrival


Prohok Solutions @2017 : Learn Khmer | Khmer Calendar