Khmer Dictionary: បពិត្រ
Chuon Nath's Khmer-Khmer Dictionary
-
បពិត្រ
( ន.នាមសព្ទ )
[ប-ពិត ឬ ប៏-ពិត ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(បវិត្រ; បវិត្ត “ការលាង, ជម្រះ, សម្អាត; សម្បត្តិជាគ្រឿងនាំចិត្តឲ្យរីករាយ; មង្គល, សួស្ដី”) អ្នកដែលមានសម្បត្តិជាគ្រឿងនាំចិត្តឲ្យរីករាយ ឬអ្នកដែលឆ្អែតឆ្អន់ ស្កប់ស្កល់ដោយសម្បត្តិ ។ ពាក្យសម្រាប់បព្វជិតក្នុងពុទ្ធសាសនាហៅក្សត្រិយ៍ឬសេនាបតី : សូមបពិត្រទ្រង់ជ្រាប, សូមបពិត្រជ្រាប...; ច្រើនប្រើជាបទសមាសភ្ជាប់ជាមួយនឹងពាក្យថា មហា, បរម ជាមហាបពិត្រ, បរមបពិត្រ ចួនកាលប្រើជាគោរម្យព្រះនាមព្រះមហាក្សត្រិយ៍ទ្រង់រាជ្យក៏មាន : ព្រះបរមនាថ បរមបពិត្រ...។ ប្រើជាពាក្យអាលបនៈដោយគោរព ជាជំនួសពាក្យថា ម្នាល, នែ, ហៃ ក៏បាន : បពិត្រមហារាជ, បពិត្រមហាសេដ្ឋី, បពិត្របិតា ។ល។
Headley's Khmer-English Dictionary
-
បពិត្រ
( n )
[bɑpɨt]
Lord ..., the Excellent / Revered / Venerable ... (part of title of king, monk, or other highly respected person)