Khmer Dictionary: បរា
Chuon Nath's Khmer-Khmer Dictionary
-
បរា
( កិ.កិរិយាសព្ទ ) [ប៉ៈរ៉ា ] ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(បរា និ. “ខាងមុខ; សាបសូន្យ; ចាញ់...”) ធ្វើឲ្យវិនាស, ឲ្យអាប់ឱន, ឲ្យខូចកេរ្តិ៍ឈ្មោះ; ច្រើននិយាយថា ទេវតាបរាមុខ គឺទេវតាធ្វើឲ្យអាប់មុខ ឲ្យខូចឈ្មោះ (ព. សា.) ។
-
បរាជ័យ
( ន.នាមសព្ទ ) [ប៉ៈរ៉ាជៃ ] ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(បរាជយ) ការចាញ់, ដំណើរចាញ់គេ ។ ពាក្យនេះខ្មែរយើងប្រើជា កិ. ក៏មាន : ខាងពួកយើងមានជ័យ ខាងពួកបច្ចាមិត្តបរាជ័យទៅហើយ ។ ព. ផ្ទ. ជ័យ ។
-
បរាធីន
( ន.នាមសព្ទ ) [ប៉ៈរ៉ា--] ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
អ្នកដែលលុះនៅក្នុងអំណាច, ក្នុងបង្គាប់នៃអ្នកដទៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទារាធីន ផង) ។ ព. ផ្ទ. អត្តាធីន, សេរីភាព ។
-
បរាភព
( ន.នាមសព្ទ ) [ប៉ៈរ៉ាភប់] or បរាភវៈ (ប៉ៈរ៉ាភៈវៈ) ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(បរាភវ) សេចក្ដីវិនាស, សេចក្ដីហិនហោច : នរណាលេងស្រី, នរណាលេងស្រា, នរណាលេងល្បែងស៊ីសង (ជាអំពើពាលា) ទ្រព្យធននានា ដែលខ្លួនរកបានហើយក៏ទុកដាក់ពុំគង់ នរជននោះតែងតែលិចលង់ក្នុងសេចក្ដីវិនាសអន្តរាយ (គួរឲ្យនឹកស្ដាយពន់ពេក), អំពើទាំងនោះឈ្មោះថាជា ប្រធាន ឬជាប្រមុខនៃបរាភព (ព្រះបរមោវាទនៃព្រះសម្ពុទ្ធមានក្នុងគាថាបរាភវសូត្រ) ។
-
បរាមុខ
( កិ.កិរិយាសព្ទ ) [ប៉ៈរា--] ( បា.បាលី ( បាលីភាសា ) )
(បរា + មុខ) បង្អាប់មុខ, ធ្វើឲ្យអាប់មុខ; អាប់មុខអាប់កេរ្តិ៍ឈ្មោះ : អាចោរទេវតាបរាមុខ; ធ្វើឲ្យវាបរាមុខកណ្ដាលជំនុំធំ ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បរា ទៀតផង) ។
Headley's Khmer-English Dictionary
-
បរា
( v ) [paʔraa] - detail »
to destroy, ruin, defeat, disgrace; to suffer failure / bankruptcy / defeat
-
បរាជ័យ
( n ) [paʔraacey] - detail »
defeat.
-
បរាជ័យ
( adj ) [paʔraacey] - detail »
to be defeated.
-
បរាជ័យ
( i ) [paʔraacey] - detail »
down with ...
-
បរាធីន
( n ) [paʔraatʰin] - detail »
one who is under someone's control / domination, slave, subordinate
-
បរាភព
( n ) [paʔraapʰup] - detail »
ruin, destruction
-
បរាមុខ
( v ) [paʔraamuk] - detail »
to humiliate, shame, cause to lose face