Khmer Dictionary: បរិស័ទ
Chuon Nath's Khmer-Khmer Dictionary
-
បរិស័ទ
( ន.នាមសព្ទ ) [បរ៉ិស័ត] ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(បរិឞទ៑; បរិសា) ពួកជនដែលប្រជុំគ្នា : ថ្ងៃនេះ មានបរិស័ទមកជួបជុំច្រើនគ្នា ។ ពួកជនដែលស្ម័គ្រចិត្តរួមគំនិតធ្វើការរបរចូលគ្នា, ក្រុមហ៊ុន, សមាគម : បរិស័ទសាមគ្គីមិត្ត...។ ភិក្ខុសាម័ញ្ញធម្មតាក្រៅពីលោកចៅអធិការនិងសាមណេរ ក៏ហៅថា បរិស័ទ ដែរ (អ. ថ. ប-ស័ត) : ក្នុងវត្តនេះមានលោកបរិស័ទ ៥០ អង្គ ។ សរសេរជា បរិសទ្យ ដូច្នេះក៏បាន ។
Headley's Khmer-English Dictionary
-
បរិស័ទ
( n ) [bɑɑreʔsat]
business associates / partners; accomplices; association, corporation
-
បរិស័ទ
( n ) [bɑɑreʔsat]
Buddhist monk