Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: បាយសិង្ឃាដក៍

Chuon Nath's Khmer-Khmer Dictionary
  1. បាយសិង្ឃាដក៍ ( ន.នាមសព្ទ ) [--ឃាត ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សឹឃាដក ឬ សិង្ឃាដក; ស្រិង្គាតក “ផ្លូវ​ឬ​អ្វី​ៗ​ដែល​មាន សណ្ឋាន​ដូច​ជា​ផ្លែ​ក្រចាប់, ផ្លូវ​បែក ៣, ឬ​ផ្លូវ​បែក​៤, ផ្លូវ​ត្រឡែងកែង”) ឈ្មោះ​ដុំ​បាយ​តូច​ៗ​បួន​ដុំ​ដែល​ដាក់​ទើរ​លើ​មាត់​ឆ្នាំង​ដាំ​ថ្នាំ​រំងាប់​រោគ ប្រើ​ជា​គ្រឿង​ប្រសិទ្ធី​ថ្នាំ​ឆ្នាំង​ឲ្យ​ពូកែ (ប្រើ​តាម​តម្រា​គ្រូ​ថ្នាំ) ។ ព. ទ. បុ. បាយ​សិង្ឃាដក៍ ហ៊ាន​ប្រមាថ​កន្ទោង​ចំ និយាយ​អំពី​គេ​ថា​ឲ្យ​មនុស្ស​អ្នក​តូច​ទាប​ខ្សត់​ខ្សោយ​មិន​ហ៊ាន​ចូល​ដណ្ដឹង​កូន​ស្រី​អ្នក​មាន​យស​ស័ក្តិ​ធំ​ឬ​អ្នក​មាន​ទ្រព្យ​ធន​ច្រើន, ពុំ​នោះ​ដែល​ហ៊ាន​ប្រទូស្ដ​ត​តាំង​នឹង​អ្នក​ទាំង​នោះ, គេ​ប្រៀប​ដូច​ជា​បាយ​សិង្ឃាដក៍​ជា​របស់​ថោកទាប​ជាង​កន្ទោង​ចំ​ដែល​សម្រាប់​ដាក់​ក្នុង​ទី​ខ្ពស់ ទី​រុងរឿង ដូច្នោះ​ឯង ។
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar