Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឧបាសក

Chuon Nath's Khmer-Khmer Dictionary
  1. ឧបាសក ( ន.នាមសព្ទ ) [អ៊ុបាសក់ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    អ្នក​អង្គុយ​ជិត​ឲ្យ​ប្រើប្រាស់, អ្នក​បម្រើ, អ្នក​ប្រជិតប្រជី​បម្រើបម្រាស់, សិស្ស​សាសនា ។ ព. ពុ. អ្នក​ដល់​ព្រះ​រត្នត្រ័យ​ជា​ទី ពឹង​ឬ​ជា​ទី​រឭក គឺ​គ្រហស្ថ​ដែល​ចូល​កាន់​ពុទ្ធ​សាសនា​ស៊ប់ ហើយ​កាន់​សីល​ធម៌​ខ្ជាប់ខ្ជួន​តាម​ច្បាប់​សម្រាប់​ពុទ្ធ​សាសនិក​ជន​ជា​គ្រហស្ថ (ខ្មែរ​ហៅ​កាត់​ខ្លី​ថា បាសក សំដៅ​សេចក្ដី​ថា “គ្រហស្ថ”; បើ​ស្ត្រី​ជា ឧបាសិកា, ហៅ​កាត់​ខ្លី​ថា សិកា  “គ្រហស្ថ​ស្រី”) ព. ពុ. បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ . អ. ថ. អ៊ុប៉ាសៈកៈ, ដូច​ជា
    - ឧបាសក​គុណ  គុណ​ធម៌​សម្រាប់​ឧបាសក​ឬ​របស់​ឧបាសក ។
    - ឧបាសកប្បដិ
    - បត្តិ ឬ
    - --ប្រតិបត្តិ ប្រតិបត្តិ​របស់​ឧបាសក ។
    - ឧបាសក​ភាព ភាព​ជា​ឧបាសក ។
    - ឧបាសក​សម្បត្តិ ឬ
    - --សម្បទា ការ​បរិបូណ៌​ដោយ​ឧបាសក​គុណ ។
    - ឧបាសក​សីល សីល​សម្រាប់​ឧបាសក គឺ​និច្ច​សីល, ឧបោសថ​សីល​ឬ​អតិរេក​សីល (សីល ៥, សីល ៨ ឬ សីល ១០) (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ឧបាសក​ផ្ទុយ​គ្នា​ពី​ទាយក ដែល​គ្រាន់​តែ​ជក់​ចិត្ត​ឲ្យ​ទាន ប៉ុន្តែ​គេ​អាច​ហៅ​រួម​បាន បាសក​ទាយក​ទាយិកា ។ ព្រោះ​សុទ្ធ​តែ​ពួក​សប្បុរស មាន​ចិត្ត​ស្រស់បស់​ឆ្ពោះ​សាស្នា កាន់​សីល​ឲ្យ​ទាន​រួប​រួម​គ្នា សាមគ្គី​សមគ្គា​បង្កើត​សុខ ។
  2. ឧបាសក -- or ឧបាសិកា
    (ម. ក្នុង ព. ឧបាសក) ។
Headley's Khmer-English Dictionary
  1. ឧបាសក ( n ) [ʔuʔbaasɑk]   - detail »
    (religious) disciple (esp. of the Buddha); lay devotee, layman; believer


Prohok Solutions @2017 : Learn Khmer | Khmer Calendar