Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: បុរាណ

Chuon Nath's Khmer-Khmer Dictionary
  1. បុរាណ ( គុ.គុនសព្ទ ) [--រ៉ាន ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (បុរាណ) ចាស់, ដែល​កើត​មាន​មុន, ដែល​មាន​យូរ​ហើយ, ដែល​ធ្លាប់​មាន​ពី​ព្រេង​នាយ : ពាក្យ​បុរាណ, របស់​បុរាណ, ប្រាសាទ​បុរាណ ។ ប្រើ​ជា ន. ក៏​បាន : កាល​ពី​បុរាណ, បុរាណ​ពី​ដើម ។ល។ សព្ទ​នេះ​ច្រើន​ប្រើ​ជា​បទ​សមាស​ភ្ជាប់​នឹង​នាម​សព្ទ​ឯ​ទៀត, ដូច​ជា
    - បុរាណ​កាល (--រ៉ាណៈ--) កាល​ឬ​គ្រា​ពី​ដើម កាល​ពី​ព្រេង​នាយ ។
    - បុរាណា​ពិធី (--រ៉ាណៈ) បែប, បែប​បទ​ពី​ព្រេង​នាយ ។
    - បុរាណ​ភណ្ឌ (បុរ៉ាណៈភ័ន) របស់​ចាស់, ទ្រព្យ​ចាស់ ។
    - បុរាណ​រាជ (--រ៉ាណៈរាច) ស្ដេច​ពី​ព្រេង​នាយ ។
    - បុរាណ​រាជ្យ (--រ៉ាណៈ រាច) រាជ្យ​ពី​ដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាជ និង រាជ្យ ផង) ។
    - បុរាណ​វត្ថុ (--រ៉ាណៈ--) វត្ថុ​ចាស់ (ដូច​គ្នា​នឹង បុរាណ​ភណ្ឌ ដែរ) ។
    - បុរាណ​វាទ (--រ៉ាណៈវាត) ពាក្យ​ព្រេង​នាយ, ពាក្យ​ចាស់ ។
    - បុរាណ​សម័យ (--រ៉ាណៈសៈម៉ៃ) សម័យ​ពី​ដើម(ដូច​គ្នា​នឹង បុរាណ​កាល) ។ ក្នុង​កាព្យ ​អាច​ប្រើ បូរាណ បាន សម្រួល​តាម​សម្ផស្ស​កាព្យ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បូរាណ និង បោរាណ ទៀត​ផង ។
Headley's Khmer-English Dictionary
  1. បុរាណ ( adj ) [boʔraan]
    to be ancient, old, former, past; classical; archaic.
  2. បុរាណ ( n ) [boʔraan]
    ancient times
  3. បុរាណ ( n ) [boʔraan]
    the Puranas (collections of Vedic mythological texts)


Prohok Solutions @2017 : Learn Khmer | Khmer Calendar