Khmer Dictionary: ទុតិយា
Chuon Nath's Khmer-Khmer Dictionary
-
ទុតិយា
( ន.នាមសព្ទ )
[--យ៉ា]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ទ្វិតីយា) ឈ្មោះវិភត្តិនាមទីពីរ; ហៅឲ្យពេញថា ទុតិយាវិភត្តិ (ឧបយោគ); សំ. ទ្វិតីយាវិភត្តិ (ព. វ.) ។
- តិថីទីពីរ គឺត្រង់ថ្ងៃ ២ កើត ឬ២ រោច ។
-
ទុតិយា
( ន.នាមសព្ទ )
or ទុតិយិកា
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ទ្វិតីយា ឬ ទ្វិតីយកា) ស្ត្រីជាគម្រប់ពីរ គឺប្រពន្ធ (សម្រាប់ប្រើតែក្នុងកាព្យ) ។
-
ទុតិយាសាឍ
( ន.នាមសព្ទ )
[--យ៉ាសាត]
or ទុតិយាសាធ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ទុតិយាសាឡ្ហ; ទ្វិតីយាសាឍ) ឈ្មោះខែអាសាឍទី ២ គឺខែអាសាឍក្រោយ ជាគូគ្នានឹងខែអាសាឍទី ១ គឺខែអាសាឍមុនដែលហៅថា បឋមាសាឍ (មានតែក្នុងឆ្នាំណាដែលមានអធិកមាស គឺឆ្នាំដែលត្រូវលើកខែអាសាឍ ២ ដងបំពេញតាមចន្ទគតិ) : ខែទុតិយាសាឍ ។
Headley's Khmer-English Dictionary
-
ទុតិយា
( n )
[tuʔteʔyaa]
- detail »
second declension of nouns
-
ទុតិយា
( n )
[tuʔteʔyaa]
- detail »
second day of a waxing moon or waning moon of a lunar month
-
ទុតិយា
( n )
[tuʔteʔyaa]
- detail »
wife